adverise with khmeread 0

ទាំងនេះ​ជាហេតុ​ផល​ដែល​ឡេវអាវ​ប្រុស​ស្ថិតនៅ​ខាងស្តាំ​និង​ស្ត្រី​ស្ថិតនៅ​ខាងឆ្វេង​

    ​១. ផែនការ​របស់​ណាប៉ូឡេអុង​បូ​ណា​ផាត​ដើម្បី​បញ្ឈប់​ស្ត្រី​ពី​ការ​ចំអក​ឱ្យ​ទ្រង់​
​    ​- រឿងនេះ​ត្រូវបាន​គេ​និយាយថា ស្ត្រី​ធ្លាប់​ដាក់​ដៃ​នៅក្នុង​អាវ​ដូចដែល​ទ្រង់​បានធ្វើ ដោយ​ធ្វើ​ត្រាប់​តាម​និង​សើចចំអក​ឱ្យ​ទ្រង់​។ បន្ទាប់មក​ទ្រង់​បាន​បញ្ជា​ឱ្យ​អាវ​ស្ត្រី​ទាំងអស់​ត្រូវតែមាន​ឡេវ​នៅ​ខាងស្តាំ​ដូច្នេះ​ពួកគេ​មិនអាច​ធ្វើ​ត្រាប់​តាម​ទ្រង់​បាន​ទៀត​ទេ​។​

​    ​២. ស្ត្រី​ត្រូវបាន​ស្លៀកពាក់​ដោយ​អ្នកបម្រើ​ប៉ុន្តែ​បុរស​ស្លៀកពាក់​ដោយ​ខ្លួនឯង
​    ​- ខណៈ​បុរស​ជាទូទៅ​ស្លៀកពាក់​ដោយ​ខ្លួនឯង ស្ត្រី​កាលសម័យ​បុរាណ​មាន​អ្នកបម្រើ​សម្រាប់​ជួយ​ការងារ​នេះ​។ ដោយសារ​អ្នកបម្រើ​ភាគច្រើន​ប្រើ​ដៃស្តាំ វា​ពិតជា​ងាយស្រួល​សម្រាប់​ពួកគេ​ដែលមាន​ឡេវ​ខាងឆ្វេង​។​

​    ​៣. បុរស​កាន់​ដាវ​នៅ​ដៃស្តាំ​របស់​ពួកគេ​
​    ​- វា​ពិតជា​ងាយស្រួល​សម្រាប់​បុរស​ដើម្បី​ដោះ​ឡេវអាវ​ជាមួយ​ដៃ​ឆ្វេង​របស់​ពួកគេ​ខណៈ​ដៃស្តាំ​របស់​ពួកគេ​កំពុង​ជាប់ដៃ​ជាមួយ​ដាវ ជាពិសេស​នៅក្នុង​សមរភូមិ​។​

​    ​៤. ស្ត្រី​បី​ក្មេង​នៅ​ដៃ​ឆ្វេង​របស់​ពួកគេ​
​    ​- សម្រាប់​ស្ត្រី ពួកគេ​បី​ក្មេង​នៅ​ដៃ​ឆ្វេង​របស់​ពួកគេ​ដើម្បី​ទុក​ដៃស្តាំ​របស់​ពួកគេ​ដោះ​ឡេវអាវ​ដើម្បី​អនុញ្ញាតឱ្យ​ក្មេង​បៅដោះ​។​

​    ​៥. ស្ត្រី​ជិះសេះ​ចំហៀង​ខណៈ​បុរស​ជិះសេះ​ច្រក​គាវ​
​    ​- ស្របពេល​បុរស​ចូល​សមរភូមិ ពួកគេ​បញ្ជា​សេះ​នៅ​ខាងឆ្វេង​ផ្លូវ​ដោយ​អង្គុយ​ច្រក​គាវ ដូច្នេះ​ពួកគេ​អាច​ប្រើ​ដៃស្តាំ​របស់​ពួកគេ​ដើម្បី​កាន់​ដាវ ដូច្នេះ​ឡេវអាវ​ត្រូវតែ​នៅ​ខាងស្តាំ​ដើម្បី​កុំឱ្យ​ទាក់ដង​ដាវ​ពេល​ដក​ដាវ​ចេញពី​ចង្កេះ​ឆ្វេង​។ ម្យា​ង​វិញទៀត ស្រី្ត​អង្គុយ​ចំហៀង​ខាងឆ្វេង ដូចដែល​ពួកគេ​អង្គុយ​នៅលើ​កង់​និង​ម៉ូតូ​សព្វថ្ងៃនេះ​។ ឡេវ​នៅ​ខាងឆ្វេង​មិនបាន​អនុញ្ញាតឱ្យ​ខ្យល់​ចូលទៅក្នុង​អាវ​របស់​ពូកគេ​នោះទេ​។​

​    ​៦. ស្ត្រី​ចង់​បង្ហាញថា ពួកគេ​មាន​សិទ្ធិ​ស្មើ​បុរស និង​ខុសគេ​ផងដែរ​
​    ​- ទ្រឹស្តី​មួយចំនួន​លើកឡើងថា ដើម្បី​បង្ហាញថា ស្ត្រី​មាន​សិទ្ធិ​ស្មើ​បុរស ចំណុច​សំខាន់ៗ​លើ​អាវ​បុរស​ត្រូវបាន​ខ្ចី​ពី​អាវ​នារី​។ ប៉ុន្តែ​ពួកគេ​ចង់​ធ្វើការ​ផ្លាស់ប្តូរ​ខ្លះៗ​ដើម្បី​បង្ហាញថា ពួកគេ​ក៏​ខុសប្លែក​ពី​បុរស​ដែរ​។ ហេតុនេះហើយ​បានជា​ក្បាល​ឡេវអាវ​របស់​នារី​បញ្ច្រាស់​ក្បាល​ជាមួយ​ក្បាល​ឡេវ​របស់​បុរស​។​

​    ​៧. រោងចក្រ​និង​អ្នក​ផលិត​អាវ​ចង់​រក្សា​ភាពខុសគ្នា​នេះ​
​    ​- នៅពេល​អាវ​សម្រាប់​ភេទ​ទាំងពីរ​ត្រូវបាន​ផលិត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ការផ្លាស់ប្តូរ​បន្តិច​ប​ន្ទួ​ច​គឺជា​អ្វីដែល​ជាការ​សំគាល់​ភាពខុសគ្នា​រវាង​អាវ​បុរស​និង​ស្ត្រី​៕

adverise with khmeread
ប្រភព៖ buns4

អ្នកនឹងចូលចិត្ត

មតិយោបល់