adverise with khmeread Cip

ស្បែកជើង​ទិញ​មក​តឹង​គួរ​យកទៅ​ប្តូរ​ថ្មី ឬ​ធ្វើតាម​វិធី​មួយ​នេះ​!

​    ​គ្រប់គ្នា​សុទ្ធ​តែមាន​បញ្ហា​តឹង​ស្បែក​ជើងពេល​ទិញ​ថ្មី​ពាក់​មិនត្រូវ​។ ប្រសិនបើ​ស្បែក​ជើងទិញ​មក​ផលិត​ដោយ​វត្ថុធាតុដើម ធ្វើ​ពី​ស្បែក កុំ​ទាន់​អាល​អស់សង្ឃឹម​។ នេះ​គឺជា​ដំណោះស្រាយ​មួយ​សម្រាប់​បញ្ហា​មួយ​នេះ​។​

​    ​* ដំបូង​អ្នក​ត្រូវ​ធ្វើតាម​វិធី​ខាងក្រោម​នេះ​៖

​    ​រក​ថង់​ប្លា​ស្ទិ​ច​ពីរ ដែល​អាច​រុល​ចូលទៅ​កន្លុកកន្លៀត​ស្បែក​ជើងបាន​។ ដាក់​ទឹក ១/៤ នៃ​ថង់​នោះ​។ ឥឡូវ​ដាក់​វា​ចូលទៅក្នុង​ស្បែកជើង​របស់​អ្នក និង​បន្ទាប់មក​ដាក់​ស្បែកជើង​នោះ​ចូល​ទូទឹកកក​។​

​    ​នៅពេល​ទឹក​ចាប់ផ្តើម​កក​ហើយ ដក​ស្បែកជើង​នោះ​ចេញពី​ទូទឹកកក​។ ឥឡូវ​ទុក​វា​ចោល ២០ នាទី​រហូតដល់​ទឹកកក​រលាយ​។ បន្ទាប់មក​ដកថង់​នោះ​ចេញ​និង​ស​ម្ងួ​ត​ស្បែកជើង​ជាមួយនឹង​ប្រដាប់​ផ្លុំ​សក់​។​

​    ​ល្បិច​នេះ​ល្អ​បំផុត​សម្រាប់​ស្បែកជើង​ផលិត​ពី​ស្បែក​សិប្បនិម្មិត​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់