adverise with khmeread 0

វិធី​ធ្វើ​សម្រក​ខ្លាញ់​ភ្លៅ ខ្លាញ់​ក្បាលពោះ និង​ខ្លាញ​ជើង​ដោយ​ប្រើ​ថង់​ប្លា​ស្ទិ​ករុំ​ផ្លែឈើ​

    ​ការ​រុំ​ថង់​ប្លា​ស្ទិ​ក​សម្រាប់​រុំ​ផ្លែឈើ​បាន​ក្លាយជា​វិធីសាស្ត្រ​ថែ​សម្រស់​ដ៏​ពេញនិយម ដែល​គេ​ប្រើ​សម្រាប់​សម្រក​ទម្ងន់ បណ្តេញ​ជាតិពុល​ពី​រាងកាយ និង​ជំរុញ​ស្បែក​ឱ្យមាន​គុណភាព​ល្អ​។ 

​    ​មាន​វិធី​ច្រើន​ក្នុងការ​រុំ​ថង់​នេះ​លើ​រាងកាយ ប៉ុន្តែ​ថ្ងៃនេះ​លោកអ្នក​នឹង​ដឹង​អំពី​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ពីរ​ក្នុងការ​រុំ​ថង់​នេះ​ដើម្បី​សម្រក​ទម្ងន់ បណ្តេញ​ជាតិពុល​ពី​រាងកាយ និង​កម្ចាត់​ខ្លាញ់​ភ្លៅ​។ 

​    ​១. រុំ​ជាមួយ​ទឹកឃ្មុំ​
​    ​កម្តៅ​ទឹកឃ្មុំ​បន្តិច​នៅក្នុង​កូនចាន​មួយ រួច​ដាក់​ស៊ុត​ក្រហម​ចូល ១ គ្រាប់ កូរ​ឱ្យ​សព្វ និង​បន្តក់​ប្រេង​ក្រអូប​ក្លិន​ក្រូចឆ្មា ឬ​ក្លិន​ក្រូចពោធិ៍សាត់​។ លាប​គ្រឿង​នេះ​លើ​តំបន់​នានា​លើ​រាងកាយ (​ជើង ក្បាលពោះ ភ្លៅ​) រួច​រុំ​ថង់​នេះ​ឱ្យ​តឹង​។ ពាក់អាវ​ជិត​ឱ្យ​កក់ក្តៅ ដេក​សំដិល​ខ្លួន និង​ដណ្តប់ភួយ​។ កន្លះ​ម៉ោង​ក្រោយ សឹម​ដោះ​វា​ចេញ និង​ងូតទឹក​ផ្កាឈូក​។ 

​    ​២. រុំ​វា​ជាមួយ​ដីឥដ្ឋ​
​    ​ការ​រុំ​ជើង​កម្ចាត់​ខ្លាញ់​ដោយ​ប្រើ​ដីឥដ្ឋ​គឺជា​វិធី​ដុត​ខ្លាញ់​ល្អ​បំផុត​។ ដីឥដ្ឋ​ដែលមាន​ពណ៌​រាង​ខៀវៗ​គឺមាន​ប្រសិទ្ធភាព​ខ្លាំងជាងគេ ដោយសារ​វា​សម្បូរ​សមា​ស​ធាតុ​ជួយ​កម្ចាត់​ខ្លាញ់​។ លាយ​ដីឥដ្ឋ​នេះ​ជាមួយ​ទឹក ហើយ​ប៉ាត​ពីលើ​តំបន់​ដែលមាន​បញ្ហា​លើស​ជាតិ​ខ្លាញ់​។ រួច​រុំ​ថង់​ពីលើ ហើយ​ស្លៀកពាក់​ឱ្យ​ជិត និង​ទុកចោល ១ ម៉ោង​។ 

​    ​ការ​រុំ​ថង់​ប្លា​ស្ទិ​ក​តាមរបៀប​ទាំងពីរ​គួរ​ធ្វើឡើង ២ ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​លទ្ធផល​អស្ចារ្យ​នឹង​លេចឡើង​នៅ​សប្តាហ៍​បន្តបន្ទាប់​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់