adverise with khmeread 34bf4a6e00000578 3615140 image a 72 1464536370391 copy

ប្រទះឃើញ​ម៉ាស៊ីន​កូដ​សម្ងាត់​របស់​ហ៊ី​ត្លែរ​លក់​នៅលើ eBay តម្លៃ ១៤ ដុល្លារ​

    ​អ្នកប្រវត្តិសាស្ត្រ​អង់គ្លេស​បាន​រកឃើញ​ម៉ាស៊ីន​តេ​ឡេ​ព្រី​ន​ធឺ​ម៉ាក Lorenz ដ៏​ល្បី បន្ទាប់ពី​ប្រទះឃើញ​វា​នៅលើ​វេ​ប​សាយ eBay​។ ម៉ាស៊ីន​ប្រវត្តិសាស្ត្រ​នេះ​ត្រូវបាន​ប្រើ​ដោយ​អា​ដូ​ហ្វ ហ៊ី​ត្លែរ និង​ពួក​ឧ​ត្ត​ម​សេនីយ៍​របស់​បក្ស​ណា​ស៊ី​ដើម្បី​ផ្លាស់ប្ដូរ​ទំនាក់ទំនង​សម្ងាត់​គ្នា​ទៅវិញទៅមក​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ ម៉ាស៊ីន​នេះ​ត្រូវបាន​រកឃើញ​ពី​ផ្ទះមួយ ដែល​ត្រូវបាន​រុំ​ជិត​ទៅដោយ​សំរាម​។​

​    ​អ៊ី​ន​ធឺ​ណេ​ត​គឺជា​កន្លែង​ដ៏​ចម្លែក​មួយ​និង​វា​បន្ត​ការភ្ញាក់ផ្អើល​ដល់​ពួកយើង​ក្នុង​របៀប​ជាច្រើន​។ អ្នកប្រវត្តិសាស្ត្រ​បាន​រកឃើញ​ម៉ាស៊ីន​កូដ​ដ៏​កម្រ​កំពុង​ត្រូវបាន​លក់​នៅលើ​វេ​ប​សាយ eBay ដែល​ប្រើ​ដោយ​ហ៊ី​ត្លែរ ក្នុង​សង្គ្រាមលោកលើកទី ២​។​

​    ​ម៉ាស៊ីន​នេះ​ត្រូវបាន​ប្រើ​ដោយ​ហ៊ី​ត្លែរ និង​ឧ​ត្ត​ម​សេនីយ៍​ណា​ស៊ីក្នុង​ការផ្លាស់ប្ដូរ​រឿង​សម្ងាត់​គ្នា បាន​លេចឡើង​ម្ដងទៀត​តែ​ត្រូវគេ​ដាក់ឈ្មោះ​វា​ថា "Telegram Machine" នៅលើ​វេ​ប​សាយ​លក់ទំនិញ​នេះ​។​

​    ​អ្នកស្ម័គ្រចិត្ត​មកពី​សារៈមន្ទី National Museum of Computing ប្រទេស​អង់គ្លេស​បានទទួល​ស្គាល់​ថា​ម៉ាស៊ីន​នេះ​ជា​របស់​ប្រវត្តិសាស្ត្រ និង​បាន​តាមដាន​វា​នៅក្នុង​ផ្ទះមួយ​ក្នុង​ទីក្រុង Essex ប្រទេស​អង់គ្លេស​។​

​    ​អ្នកប្រវត្តិសាស្ត្រ​ជឿថា​វា​គឺជា​ម៉ាស៊ីន Lorenz ដ៏​ល្បីល្បាញ​និង​ជា​ម៉ាស៊ីន Cipher មិនអាច​បំបែក​បាន​របស់​មេ​ណា​ស៊ី​។​

​    ​លោកស្រី John Wetter ជា​អ្នកស្ម័គ្រចិត្ត​ម្នាក់​នៅ​សារៈមន្ទី​បាន​និយាយ​ទៅកាន់ BBC ថា "​មិត្ត​រួមការ​ងារ​ខ្ញុំ​ម្នា​ក់បាន​ស្កេ​ន​មើល​នៅលើ​វេ​ប​សាយ eBay ហើយ​គាត់​ក៏បាន​ឃើញ​រូប​នៃ​អ្វីមួយ​ហាក់បីដូចជា Teleprinter ដែរ​"​។​

​    ​ម៉ាស៊ីន​ដែល​បាន​រកឃើញ​នេះ​គឺជា​គ្រឿង​មួយផ្នែក​ហៅថា teleeprinter នៃ​ម៉ាស៊ីន Lorenz ប៉ុណ្ណោះ​។ ឥឡូវ​សារមន្ទីរ​កំពុង​ស្វែ​ករក​ផ្នែក​ដែល​បាត់​មួយទៀត​របស់​ម៉ាស៊ីន​នេះ​ហៅថា Electric motor៕

adverise with khmeread
ប្រភព៖ fossbytes

អ្នកនឹងចូលចិត្ត

មតិយោបល់