Untitled

ក្នុង​មួយថ្ងៃ ក្មេងស្រី​អាយុ​ក្រោម ១៤ ឆ្នាំ​ចំនួន​ជិត ៤.០០០​នាក់​ត្រូវបាន​បង្ខំ​ឱ្យ​រៀបការ​នៅ​ជុំវិញ​ពិភពលោក​

​    ​មនុស្ស​មួយចំនួន​បាន​បញ្ចេញ​ព្រឹត្តិ​កម្ម​ជាមួយនឹង​កំហឹង​និង​ការយល់ច្រឡំ ខណៈ​អ្នកផ្សេង​ឈរ​មើល ជាជាង​ការ​ជូនពរ​ឱ្យ​គូស្នេហ៍​មួយគូ​នេះ​។​

​    ​ក្មេងស្រី​អាយុ ១២ ឆ្នាំ​ម្នាក់​នៅក្នុង​ឈុត​សម្លៀកបំពាក់​អា​ពា​ពិពាហ៍​និង​ស្បៃ​មុខ​បាន​ឈរ​ជិត​បុរស​ចំណាស់​ម្នាក់ ដែល​មើលទៅ​ដូច​តា​របស់​នាង​។ ពួកគេ​កំពុង​ថតរូប​អា​ពា​ពិពាហ៍​នៅ​មាត់សមុទ្រ​។​

​    ​អ្នក​ឆ្លងកាត់​ទីនោះ​សួរ​បុរស​នោះ​និង​អ្នក​ថតរូប ហើយ​ម្នាក់​ក្នុងចំណោម​នោះបាន​ចោទ​កូនកំលោះ​ទង្វើ​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ហើយ​។​

​    ​កូនកំលោះ​ឆ្លើយតប​វិញ​ថា "​នេះ​មិនមែនជា​រឿង​របស់​អ្នក​ទេ​។ ខ្ញុំ​បានទទួល​ការអនុញ្ញាត​ពី​ឪពុកម្ដាយ​របស់​កូនក្រមុំ​"​។​

​    ​កូនក្រមុំ​និង​កូនកំលោះ​គឺជា​តួ​សម្ដែង ត្រូវបាន​ជួល​ដោយ​អង្គការ KAFA អង់គ្លេស ជា​យុទ្ធនាការ​ឆ្លុះបញ្ចាំង​អំពី​អំពើហិង្សា​និង​ការកេងប្រវ័ញ្ច​កុមារី​ក្នុងប្រទេស​លី​បង់​។​

​    ​វីដេអូ​នេះ​ត្រូវបាន​គេ​មើល​រហូត​ទៅដល់ ១,៧ លាន​ដង​និង​បង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ក្មេងស្រី​រាប់ពាន់នាក់​ក្នុងប្រទេស​លី​បង់ ស៊ី​រី និង​ជុំវិញ​ពិភពលោក អ្នក​ដែល​ត្រូវបាន​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​បុរស​ដែល​អាចធ្វើ​តា​ខ្លួន​បាន​រៀងរាល់ថ្ងៃ​។​

​    ​ក្មេងស្រី​ជិត ១៥ លាន​នាក់ ខ្លះ​អាយុ ៨ ឬក៏ ៩ ឆ្នាំ ត្រូវបាន​បង្ខំ​ឱ្យ​រៀបការ​រៀងរាល់ឆ្នាំ​។ អង្គការ UNFPA បាន​ប៉ាន់ប្រមាណ​ថា​ក្នុងស្ថានភាព​នេះ​ក្មេងស្រី ១,២ ពាន់​លាន​នាក់​នឹង​ត្រូវបាន​បង្ខំ​ឱ្យ​រៀបការ​ជាមួយនឹង​បុរស​ចំណាស់​ត្រឹម​ឆ្នាំ ២០៥០​។​

​    ​គណៈកម្មាការ​ជាតិ​ទទួលបន្ទុក​កិច្ចការនារី​របស់​ប្រទេស​លី​បង់​បាន​ណែ​នាំនូវ​សេចក្តីព្រាងច្បាប់​មួយ​ទៅក្នុង​សភា​ក្នុង​ឆ្នាំ ២០១៥ ដែល​នឹង​តម្រូវឱ្យ​ចៅក្រម​ស៊ីវិល​និង​មិន​ត្រឹមតែ​ចៅក្រម​សាសនា​នោះទេ ត្រូវអនុម័ត​រាល់​ការរៀប​ការ​របស់​ក្មេងស្រី​។ សេចក្តីព្រាងច្បាប់​នេះ​មិនទាន់​ត្រូវបាន​អនុម័ត​ជា​ច្បាប់​នៅឡើយ​ទេ​។​

​    ​លោក​អា​ម៉ា​យ៉ាម៉ា អ្នកសម្របសម្រួល​ទំនាក់ទំនង​របស់ KAFA បាន​និយាយថា "​វីដេអូ​នៅ​កន្លែង​សម្តែង​នោះ​ត្រូវបាន​ចាត់ទុកថា​បង្ក​ការភ្ញាក់ផ្អើល ពីព្រោះ​ការអនុវត្តន៍​គឺ​វា​គួរឱ្យភ្ញាក់ផ្អើល​រួចទៅហើយ​"​។​

​    ​ក្នុង​តំបន់​ជាច្រើន​នៃ​ប្រទេស​លី​បង់ ម្ដាយ​ឪពុក​អាចឱ្យ​ការអនុញ្ញាត​របស់​ពួកគេ​ដើម្បីឱ្យ​កូន​ពួកគេ​រៀបការ នៅពេល​នាង​មាន​អាយុ ៩ ឆ្នាំ​។ បើ​គ្មាន​ការអនុញ្ញាត​នោះទេ ក្មេងស្រី​ទាំងនោះ​មិនអាច​រៀបការ​បានទេរ​ហូត​ដល់​អាយុ ១៤ ឆ្នាំ​។​

​    ​នៅ​ជុំវិញ​ពិភពលោក​នេះ ក្មេងស្រី​ម្នាក់​ក្នុងចំណោម​ក្មេងស្រី​បីនាក់​ដែល​គ្រួសារ​មាន​ជីវភាព​ក្រលំបាក​គឺ​រៀបការ មុនពេល​ពួកគេ​អាយុ ១៨ ឆ្នាំ ហើយ​ម្នាក់​ក្នុងចំណោម​បីនាក់​នោះ​គឺ​អាយុ​ក្រោម ១៥ ឆ្នាំ​។​

​    ​ក្មេងស្រី​ទាំងនោះ​គឺ​ហាក់បីដូចជា​ជនរងគ្រោះ​នៃ​ការប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​និង​មិនបាន​ចូល​សាលារៀន​នោះទេ​។​

​    ​យុទ្ធនាការ​អង្គការ UNFPA និង KAFA គឺ​កំពុងធ្វើការ​បង្កើន​ការយល់ដឹង​និង​ណែនាំ​ច្បាប់​ដើម្បី​បញ្ចប់​ការ​រៀបការ​ក្នុងប្រទេស​ជាង​១០០​ក្នុង​ពិភពលោក​នេះ​៕

 

ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់