Wwwe

ប្រើ​របស់​តែ​ពីរ​នេះ​ទេ បន្ទប់​ទឹកនឹង​ក្រអូប​បាន​ច្រើន​ថ្ងៃ មិន​ជឿ​សាកមើល​!

​    ​នេះ​គឺជា​របៀប​មាន​ប្រយោជន៍​ផ្សេង​មួយទៀត​ដើម្បី​រក្សា​អនាម័យ​ក្នុងផ្ទះ​របស់​អ្នក​។ លើក​នេះ​និយាយ​ពី​ខ្យល់​បរិសុទ្ធ​មួយ​សម្រាប់​បង្គន់​និង​បន្ទប់ទឹក​។​

​    ​យើង​ដឹង​ហើយ​ថា​យើង​ត្រូវការ​ក្លិន​បរិសុទ្ធ​ក្នុង​បន្ទប់​ដ៏​តូច​មួយ​នេះ​។ ក្នុង​បន្ទប់ទឹក​អ្នក​អាច​ទទួលបាន​ក្លិន​ដ៏​ក្រអូប ប៉ុន្ដែ​មិនមែន​របស់​សិប្បនិម្មិត​ធ្វើឱ្យមាន​ក្លិនក្រអូប​នោះទេ​។​

​    ​យើង​នឹង​ណែនាំ​ល្បិច​មួយ​ដែល​មិនមាន​ជាតិគីមី ហើយ​ទទួលបាន​ក្លិនក្រអូប​ពេញ​បន្ទប់ទឹក​ទៀត​។​

​    ​អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​ក្រដាសអនាម័យ​និង​ប្រេង​ក្រអូប (​ជ្រើសរើស​ក្លិន​តាម​ចំណង់​ចំណូលចិត្ត​)​។ បន្តក់​ទឹក​ក្រអូប​ឱ្យចំ​កណ្ដាល​ក្រដាសអនាម័យ​ពីរ​បី​ដំណក់​រួច​ទុកចោល​ក្នុង​បន្ទប់ទឹក​ជាការ​ស្រេច​៕

ប្រភព៖ goodmorningcenter

អ្នកនឹងចូលចិត្ត

មតិយោបល់