adverise with khmeread 0

ចុច ៤ ចំណុច​អា​ថ៍កំ​បាំង​លើ​រាងកាយ​អាចជួយ​សម្រក​ទម្ងន់​បាន តែ​គ្មាន​នរណាម្នាក់​បានដឹង​ទាល់តែសោះ​!

​    ​ការព្យាបាល​ដោយ​វិធី​ចុច​លើ​រាងកាយ​បាន​ជួយ​ព្យាបាល​បញ្ហា​សុខភាព​រាប់ពាន់​ឆ្នាំ​មកហើយ​។ ជាការ​ពិត សរីរាង្គ​របស់​យើង​ត្រូវបាន​ភ្ជាប់​ទៅ​ចំណុច​ជាក់លាក់​មួយចំនួន​លើ​រាងកាយ​។ 

​    ​ហេតុ​ដូច្នេះហើយ ប្រសិនបើ​អ្នក​ចង់​ព្យាបាល​បញ្ហា​សរីរាង្គ​ខាងក្នុង លោកអ្នក​ត្រូវតែ​រកឱ្យឃើញ​ចំណុច​ទាំងនោះ​នៅលើ​រាងកាយ និង​ម៉ា​ស្សាវា​ឱ្យបាន​ទៀងទាត់​។ ក្នុង​អត្ថបទ​នេះ លោក​អ្នកនឹង​បានដឹង​អំពី​ចំណុច​ជាក់លាក់ ៤ ចំណុច​ដែល​ជួយ​លោកអ្នក​សម្រក​ទម្ងន់​បាន​។ 

​    ​ប្រសិនបើ​លោកអ្នក​អនុវត្តតាម​វិធី​នេះ​ឱ្យបាន​ខ្ជាប់ខ្ជួន ការរំលាយ​អាហារ​របស់​អ្នក​នឹងមាន​ល្បឿន​កាន់តែ​លឿន​។ ជា​លទ្ធផល លោកអ្នក​នឹង​កាន់​តែមាន​កម្លាំង​អំឡុងពេល​គេង​លក់ ហើយ​ខ្លាញ់​ដែល​លើស​ខ្លាំង​នឹង​ចាប់ផ្តើម​បាត់​បន្តិច​ម្តងៗ​។ ចុងក្រោយ លោកអ្នក​នឹង​អាច​គ្រប់គ្រង​ចំណង់​អាហារ​បាន​ដោយ​ខ្លួនឯង​។ 

​    ​* ចំណុច​ទាំង​បួន​ដែល​នឹង​កម្ចាត់​ទម្ងន់​ដែល​លើស​ជ្រុល​របស់លោក​អ្នក​គឺ​៖

​    ​១. ចំណុច​ត្រង់​ត្រចៀក​
​    ​យក​ម្រាមដៃ​ម៉ាស្សា​ត្រង់ចំណុច​នេះ​នឹង​ជួយ​បង្កើន​ការរំលាយ​អាហារ ដែល​រួមចំណែក​ធ្វើឱ្យ​ស្រក​ទម្ងន់​គ្រប់ផ្នែក​ទាំង​អស់នៃ​រាងកាយ​។ គួរប្រើ​មេដៃ​ម៉ាស្សា ៣ នាទី​ក្នុង​មួយថ្ងៃ នៅលើ​ត្រចៀក​ទាំងសងខាង​។ បន្ទាប់ពី​ម៉ាស្សា​ភ្លាម លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​រាងកាយ​ហាក់​មាន​សភាព​ស្វាហាប់​ជាង​មុន​។ វា​ក៏​នឹង​កម្ចាត់​រោគសញ្ញា​នៃ​ភាព​អស់កម្លាំង​របស់​ជើង ស្មា ដៃ និង​ប្រអប់ជើង​ផងដែរ​។ 

​    ​២. ចំណុច​លើ​មុខ 
​    ​ចំណុច​នេះ​មាន​ទីតាំងនៅ​ចន្លោះ​ច្រមុះ និង​បបូរមាត់​ផ្នែក​ខាងលើ​។ លោកអ្នក​គួរ​ម៉ាស្សា​ត្រង់ចំណុច​នេះ ២ ដង​ក្នុង​មួយថ្ងៃ និង​៥ នាទី​ក្នុង​មួយ​លើក​។ ម៉ាស្សា​ត្រង់ចំណុច​នេះ​ជួយ​គ្រប់គ្រង​ចំណង់​អាហារ និង​ការភ័យខ្លាច​។ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ច្រើន​ជ្រុល​អំឡុងពេល​កើត​ស្ត្រេ​ស៍ ដូច្នេះ​ការ​ម៉ាស្សា​នេះ​គឺ​ពិតជា​ពិសេស​ណាស់​សម្រាប់​អ្នក​។ 

​    ​៣. ចំណុច​លើ​ដៃ​
​    ​នេះ​ជា​ចំណុច​គន្លឹះ​លើ​រាងកាយ ព្រោះ​ជា​ច្រក​ឆ្លងកាត់​នៃ​ថាមពល​ខាងក្នុង​រាងកាយ​ទាំងមូល​។ ម៉ាស្សា​ត្រង់ចំណុច​នេះ​នឹង​ជួយ​បញ្ចេញ​ចំហាយ​ក្តៅ​ដែល​លើស​ចេញពី​រាងកាយ និង​ជួយ​ជំរុញ​ការបំពេញ​មុខងារ​ពោះវៀន​។ ម៉ាស្សា​ត្រង់ចំណុច​នេះ ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។ 

​    ​៤. ចំណុច​លើ​ជើង​
​    ​ចំណុច​នេះ​ឧស្សាហ៍​ត្រូវគេ​ប្រើ​សម្រាប់​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​ណាស់​។ វា​មាន​ឈ្មោះថា Zu San Li​។ វា​មិន​ត្រឹមតែ​ជួយ​ជំរុញ​ការរំលាយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទប់​ដំណើរ​ការដែល​ធ្វើឱ្យ​រលាក​ក្នុង​រាងកាយ​ទៀតផង​។ គេ​ក៏​ហៅ​ចំណុច​នេះ​ថា "​ចំណុច​អាយុ​វែង​" ឬ "​ចំណុច​ប្រឆាំង​ជំងឺ ១០០ មុខ​" ផងដែរ​។ វា​មាន​ទីតាំង​ស្ថិតក្រោម​ក្បាលជង្គង់​។ 

​    ​ដើម្បី​រកឃើញ​ចំណុច​នេះ ត្រូវ​គ្រប​ម្រាមដៃ​បួន​នៅក្រោម​ក្បាលជង្គង់​។ ចំណុច​នោះ​គឺ​ស្ថិតនៅ​ចុង​កូនដៃ​របស់​អ្នក​។ ម៉ាស្សា​ត្រង់ចំណុច Zu San Li រាល់ពេល​ល្ងាច​នឹង​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន ៤០០ ទៅ ៥០០ ក្រាម​ក្នុង​មួយ​សប្តាហ៍​។ 

​    ​ម៉ា​ស្សាវា ៩ ដង​ក្នុង​ចលនា​ជា​រង្វង់​តាម​ត្រ​និ​ច​នាឡិកា​នៅលើ​ជើង​ម្ខាង​រួច​សឹម​ប្តូរ​ទៅ​ជើង​ម្ខាង​ទៀត ហើយ​ធ្វើ​ចុះ​ធ្វើឡើង​ឱ្យ​គ្រប់​ម្ខាង ៥ នាទី​។ រយៈពេល​សរុប​គឺ ១០ នាទី​។ ប៉ុន្តែ​កុំ​ម៉ាស្សា​មុន​ចូល​គេង ព្រោះ​អាចធ្វើឱ្យ​គេង​មិន​លក់​។ នៅពេល​ម៉ាស្សា​ត្រង់ចំណុច​នេះ លោកអ្នក​ច្បាស់​ជាមាន​អារម្មណ៍​ពុំ​សូវ​ស្រួល​ក្នុង​ខ្លួន​ទេ ព្រោះ​វា​ធ្វើឱ្យ​ឈឺចាប់​។ ប៉ុន្តែ​បើ​លោកអ្នក​មិនអាច​ទ្រាំ​បាន លោកអ្នក​ក៏​មិនអាច​សម្រេច​គោលដៅ​សម្រក​ទម្ងន់​បានដែរ​៕

​ប្រភព​៖  foodsandhealthylife

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់