adverise with khmeread F58be2f4 e0fa 46d1 9843 83f6bad1e8ad

ប្រច័ណ្ឌ​ប្រពន្ធ​ផឹកស្រា​ស្រវឹង​បែកគំនិត​ឡើង​ដើម​ពោធិ៍​ចងក​សម្លាប់ខ្លួន​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារ​ស្រលាញ់​ប្រពន្ធ​ខ្លាំងពេករ​ហូតថ្នាក់​កើត​ចិត្ត​ប្រច័ណ្ឌ ប្រពន្ធ​ជាមួយ​ភ្ញៀវ​ដែល​មក​ទិញ​នំ​ប៉័ង និង ទឹកអំពៅ ហើយឱ្យតែ​បាន​ផឹកស្រា​ស្រវឹង​ម្តងៗ​ចេះតែ​រក​ចង់​សម្លាប់ខ្លួន តែ​អ្នកស្រុក​ជួយ​ទាន់​រហូត។

    ជាក់ស្តែង​ដូចជា​ថ្ងៃកើតហេតុ​នេះ​បុរស​ប្រច័ណ្ឌ​ប្រពន្ធ​​ បាន​ឡើង​ដើម​ពោធិ៍​បម្រុង​ចងក បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៨​​ និង​៤០​នាទី​យប់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុង​បុរី​ ប៊ុន ហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    បុរស​គិត​ខ្លី​ឈ្មោះ ជ័យ វណ្ណឌី អាយុ​៤៥​ឆ្នាំ មានមុខរ​បរជួយ​ល​ក់​ដូរ​ប្រពន្ធ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ មាន​ស្រុកកំណើត​ភូមិ​ស្ពឺ ឃុំ​ព​ព្រែង ស្រុក​ចំការលើ ខេត្តកំពង់ចាម ចំណែក​ប្រពន្ធ​ឈ្មោះ រស់ សុភា អាយុ ៣៧ ឆ្នាំ មុខរបរ​លក់​នំ​ប៉័​ង​នឹង​ទឹកអំពៅ ​មានស្រុ​កកំណើត​ឃុំ​ស្រ​យ៉ូ​វ ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ មានកូន​២​នាក់​កូនស្រី​ច្បង​អាយុ​១៨​ឆ្នាំ និង​កូនប្រុស​ពៅ​អាយុ​១៤​ឆ្នាំ​។​

    តាម​ប្រភពពី​អ្នកជិតខាង បានឱ្យដឹងថា ដំបូង​បុរស​ខាងលើ​បាន​ទៅ​ផឹកស្រា តាំងពី​ក្បាលល្ងាច រហូតដល់​ម៉ោង​កើតហេតុ​ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា មាន​មនុស្ស​ឡើង​ដើម​ពោធិ៍​ខ្ទម​អ្នកតា នៅ​ខាងក្រោយ​បុរី។​

    ពេល​ទៅ​មើល​ទើប​ដឹងថា ជា​បុរស​លក់​ទឹកអំពៅ​ដែល​ជួយ​លក់​ប្រពន្ធ​សោះ ក្រោយមក​ក៏មាន​អ្នកភូមិ​ដែល​ជួល​ផ្ទះ​នៅ​ទីនោះ​ឡើងទៅ​ជួយ ដោយ​យក​ខ្សែ​គោ ដែល​គាត់​យកទៅ​បម្រុង​ចងក​យកមក​ចង​ខ្លួន​គាត់ ​ហើយ​គ្រៀក​គាត់​ចុះមក​ក្រោម​ដោយ​សុវត្ថិភាព​រួច​ពី​សេចក្តីស្លាប់ រួច​បាន​ជូនបុរស​នោះ​ទៅ​សម្រាក​នៅ​បន្ទប់​ជួល​វិញ។

    ដោយឡែក​ប្រពន្ធ​របស់​បុរស​នោះ​ប្រាប់​ឱ្យដឹងថា មិនមែនជា​លើក​ទី​១​ទេ ដែល​ប្តី​របស់គាត់​ធ្វើ​ទង្វើ​បែបនេះ។ កាលពី​គាត់​នៅ​សៀមរាប​ក៏ រាប់មិនអស់​ដែរ ដូចជា​ចងក ដើរចូល​ឡាន ស្រឹ​វង​ស្រា​រករឿង​គាត់​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ។ បើ​និយាយ​ពី​រឿង​ប្តឹង​លែងលះគ្នា​ដល់​ឃុំ​សង្កាត់ មិនដឹង​ជា​ប៉ុន្មាន​សា​ទៅហើយ​ទេ តែ​ប្តី​របស់គាត់​មិន​ព្រម​។ រហូត​គាត់ រត់​មក​ជួល​ផ្ទះ​លក់ដូរ​កន្លែងកើតហេតុ​ក៏​ប្តី​គាត់ តាម​មករក​គាត់​ទៀត។​

    គាត់​បន្តថា នៅ​ថ្ងៃកើតហេតុ គ្រាន់តែ​ឭ​ថា​ប្តី​របស់គាត់​សម្លាប់ខ្លួន​គាត់​មិនបាន​ទៅ​មើល​ទេ នៅ​លក់​ដូច ធម្មតា​ព្រោះ​ស៊ាំ ភ្នែក​និង​ត្រចៀក​ទៅហើយ ស្លាប់​ក៏​ស្លាប់​ចុះ​លែង​ខ្វល់​ហើយ​ខ្ញុំ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់