adverise with khmeread 278a9b06 dcba 4970 8685 7edc20878629

បុរស​ម្នាក់​បើក​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​បុក​របួសធ្ងន់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​បន្ទាប់ពី​រួប​គាត់​បាន​បើក​ម៉ូតូ​ចេញពី​ធ្វើការ​ហើយ​ជិះ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​បុក​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ២០១៦ នៅំ​ណុ​ច​មុខ​ប្រេង​ឥន្ទៈ​តេ​លា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​រថយន្ត​ក៏​បន្តដំណើរ​ទៅ​បាត់​។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​ជា​កម្មករ​រោងចក្រ​ដែល​ធ្វើការ​វេន​យប់​បាន​ជិះ​ម៉ូតូ​ហុងដា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FA-8268 ដែល​ទើបតែ​ចេញពី​ធ្វើការ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើត​ទៅ​លិច​បញ្ច្រាស់ទិស​ចរាចរណ៍​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជិះ​ឆ្លងផ្លូវ​មក​ខាងស្តាំ​វិញ​ភ្លាមនោះ​ក៏មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ពណ៌​ខៀវ មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បាន​កិន​ចំ​កង់​ម៉ូតូ​ខាងមុខ​បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​បោក​ទៅនឹង​រថយន្ត​រងរបួស​ធ្ងន់ ហើយ​រថយន្ត​ក៏​បន្តដំណើរ​ទៅ​បាត់។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​ បាន​រថយន្ត​សង្គ្រោះ​ឯកជន​មក​ដឹក​ទៅ​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ​រង់ចាំ​បងប្អូន​មក​ទទួលយក​ទៅវិញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់