adverise with khmeread B496473d 215b 44d7 a441 96ff07219420

កំពុង​ទិញ​លក់​គ្រឿងញៀន​ស្ងាត់ៗ​ប៉ូលិស​វ៉ៃខ្នោះ​បាន​២​នាក់​(​មាន​វីដេអូ​)

    កណ្តាល ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​តា​លន់​ស្រុក​ស្អាង បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​បាន​២​នាក់​នា​ថ្ងៃទី ៣១ ឧសភា​ឆ្នាំ​២០១៦ វេលា​ម៉ោង១២ ​និង​១៥​នាទី រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន ០២ ​នាក់ (​ឃាត់ខ្លួន​)១-ឈ្មោះ ផា សុភ័ក្ត្រ ភេទ​ប្រុស អាយុ ២៦ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង និង​២-ឈ្មោះ ណី វ៉ាន់ ហៅ​ឌី ភេទ​ប្រុស អាយុ ២១ ​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

    វត្ថុតាង​ចាប់យក ​៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០២ ​កញ្ចប់​តូច, ​ទូរស័ព្ទ ០១​គ្រឿង ម៉ាក​ណូគារ, ​ដែកកេះ ០១ កន្ត្រៃ​យ ០១ និង​ម៉ូតូ​ចំនួន ១ ​គ្រឿង ម៉ាក​ហុងដា (wave) សេ​110 ពណ៌​ខ្មៅ ស្លាក​លេខ 1BW.9720។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង១២ ​និង​១៥​នាទី ក្រោយពេល​សមត្ថកិច្ច​ប៉ុស្តិ៍​តា​លន់​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​អំពើ​ជួញដូរ​គ្រឿងញៀន​នៅ​ភូមិ​តា​លន់ ភ្លាមនោះ​សមត្ថកិច្ច​បាន​ឃ្លាំចាំ​នៅ​ចំណុច​ចំការពោត ហើយ​ឃើញ​ជនសង្ស័យ​ទាំង​២​ខាង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ក៏បាន​ឃាត់ខ្លួន​អ្នក​ទាំង​២ រួមទាំង​វត្ថុតាង​ខាងលើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ផា សុភ​ក្ត្រ័ បាន​សារភាពថា​ខ្លួន​ទិញ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ពី​គេ​មិន​ស្គាល់ឈ្មោះ​នៅ​ពេទ្យ​លោកសង្ឃ​ក្រុងភ្នំពេញ​ចំនួន​១០​ម៉ឺន​រៀល ខ្ចប់​បាន​ចំនួន​៤​កញ្ចប់​តូច លក់​ទៅ​ឲ្យ​ឈ្មោះ ណី វ៉ាន់ ចំនួន ២ ​កញ្ចប់ តម្លៃ ៨​ ម៉ឺ​ន​រៀល នៅ​ភូមិ​តា​លន់ ឃុំ​តា​លន់ ដែលជា​ស្រុកកំណើត​របស់ខ្លួន​។​

    ចំណែក​ឈ្មោះ ណី វ៉ាន់ សារភាពថា​ខ្លួន​បាន​ទិញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០២ ​កញ្ចប់​តូច​ពី​ឈ្មោះ ផា សុភ​ក្ត្រ័ តម្លៃ ៨​ម៉ឺន​រៀល ពិតប្រាកដ​មែន​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់