samsung-banner
adverise with khmeread

​ប៉ូលិស​បារាំង​ចាប់​ខ្សែការពារ PSG ដាក់គុក​បណ្តោះអាសន្ន​ប​ន្ទា​ប់​ពី​ការប៉ះទង្គិច​គ្នា​

1

​    ​កីឡាករ​អន្តរជាតិ​កូ​ឌី​វ័រ Serge Aurier ត្រូវបាន​ចាប់ខ្លួន​និង​បាន​បញ្ចូនទៅ​គុក​បណ្តោះ​អាសន្នកាល​ពីថ្ងៃ​ចន្ទ​បន្ទាប់ពី​គាត់​បាន​ចូលរួម​ក្នុង​ឧបទ្ទវហេតុ​មួយ​នៅ​ទីក្រុង​ប៉ារីស​។​

​    ​ខ្សែការពារ​វ័យ ២៣ ឆ្នាំ​រូបនេះ ដែល​លេង​ឱ្យ​ក្រុម Paris St Germain គឺ​ត្រូវបាន​ចោទប្រកាន់ថា បាន​បង្កជម្លោះ​ជាមួយ​ប៉ូលិស​។​

​    ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​វិថី Champs Elysees នា​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ខណៈ Aurier បាន​ចាក​ចេញពី​ក្លឹប​កម្សាន្ត​។​

​    ​ក្លឹប Paris St Germain បាន​និយាយថា ពួកគេ​នឹង​រង់ចាំ​សម្រាប់​ព័ត៌មាន​លម្អិត​មុននឹង​ធ្វើការ​អត្ថាធិប្បាយ​ចំពោះ​រឿងនេះ​។​

​    ​គ្រូបង្វឹក​លោក Laurent Blanc បាន​ផ្អាក​កីឡាករ​រូបនេះ​រយៈពេល​ខ្លី​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​បន្ទាប់ពី​ខ្សែការពារ​រូបនេះ​បាន​ផុស​វីដេអូ​នៅលើ​បណ្តាញ​សង្គម​មួយ​ដែល​បានធ្វើ​ការប្រមាថ​លោក Blanc និង​មិត្ត​រួម​ក្រុម ដោយ​រួមបញ្ចូល​ទាំង Zlatan Ibrahimovic និង Angel di Maria៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់