13348946 1165849720131980 193193252 n copy

ឪពុក​ដែល​បញ្ជា​ឱ្យគេ​សម្លាប់​ស្វា​ឪ​តាមពិត​មាន​ប្រវត្តិរូប​ជា​ឧក្រិដ្ឋជន​

    ​មុខមាត់​ពិត​របស់​ឪពុកម្តាយ​ដែល​បញ្ជា​ឱ្យ​បុគ្គលិក​សួនសត្វ​មួយ​សម្លាប់​ស្វា​ឪ​ត្រូវបាន​លាតត្រដាង​ហើយ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​អង្គារ​នេះ​។ 

​    ​មនុស្ស​ដែល​អ្នកឃើញ​ជា​លើកទីមួយ​នេះ​គឺជា​ម្តាយ​ឈ្មោះ Michelle Gregg អាយុ ៣២ ឆ្នាំ ដែលមាន​កូន​បួន​នាក់ និង ឪពុក​ឈ្មោះ Deonne Dickerson អាយុ ៣៦ ឆ្នាំ ដែល​វេ​ប​សាយ​ដេលី​មែ​ល​លាតត្រដាង​ថា ធ្លាប់មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​រយៈពេល​វែង​។ 

​    ​បណ្តឹង​ព្រហ្មទណ្ឌ​ប្រឆាំង​លោក Dickerson បានកើត​ឡើងជា​ហូរហែ​ជាង ១ ទសវត្សរ៍ ក្នុងនោះ​មាន​បទល្មើស​ប្លន់ ហិង្សា​ប្រដាប់អាវុធ ជួញដូរ​គ្រឿងញៀន គាស់​ផ្ទះ​គេ ប្រ​ព្រឹ​ត្ដ​គ្មាន​សណ្ដាប់ធ្នាប់ និង​ចាប់ជំរិត​។ 

​    ​ក្នុង​ឆ្នាំ ២០០៦ បុរស​នេះ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ១ ឆ្នាំ​ពីបទ​ជួញដូរ​គ្រឿងញៀន​។ ប៉ុន្តែ​ក្នុង​រូបភាព​ជាច្រើន ដែល​បង្ហោះ​លើ Facebook របស់ Dickerson ហាក់​បង្ហាញថា​រូបគេ​បាន​កែខ្លួន​ជា​ឪពុក​ដ៏​មោទនភាព​មួយរូប​។ 

​    ​ជាការ​ពិត រូប​ភាគច្រើន​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​នោះ​គឺជា​រូប​ថ្មីៗ​របស់​កូន​គាត់ និង​ជីវិត​ការងារ​របស់គាត់​។ 

​    ​ក្នុង​រូប​ផ្សេងទៀត គាត់​អាប់​ឡូត​រូប​មិត្ត​គាត់​កំពុង​អបអរ​គាត់​និង​លោកស្រី Michelle នៅ​ថ្ងៃ​ខួបកំណើត​កូន​ទី​បួន​កាល​ពិ​ខែមករា​ឆ្នាំមុន​។​

​    ​គួរ​បញ្ជាក់ថា លោក Deonne Dickerson និង​អ្នកស្រី Michelle Gregg ត្រូវបាន​រិះគន់​ខ្លាំងៗ​ជុំវិញ​ការបញ្ជា​ឱ្យ​អ្នក​ថែ​សួនសត្វ​បាញ់សម្លាប់​សត្វ​ស្វា​ឪ បន្ទាប់ពី​កូនប្រុស​អាយុ ៤ ឆ្នាំ​របស់​អ្នក​ទាំងពីរ​រត់​លេង​ហើយ​ធ្លាក់​ចូលក្នុង​សួនសត្វ​នោះ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី ២៨ ខែឧសភា​។ 

​    ​បន្ទាប់ពី​បានឃើញ​ស្វា​ឪ​នោះ​ចូលទៅ​ក្បែរ​កូន បុរស​ជា​ឪពុក​ក៏បាន​បញ្ជា​ឱ្យ​ឆ្មាំ​ការពារ​សួន​បាញ់សម្លាប់​ស្វា​ឪ​អាយុ ១៧ ឆ្នាំ​នោះ​ចោល ដើម្បី​សុវត្ថិភាព​កូនប្រុស​គាត់​។ ក្នុង​វីដេអូ ស្វា​ឪ​នោះ​ហាក់​មិន​មានបំណង​អាក្រក់​លើ​ក្មេង​នោះទេ ហេតុនេះហើយ​បានជា​ការស្លាប់​របស់​ស្វា​ឪ​នេះ​បាន​បង្ក​កំហឹង​ជាខ្លាំង​ក្នុងចំណោម​មហាជន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។ 

​    ​ប៉ូលិស​អាមេរិក​ក៏បាន​និយាយ​ដែរ​ថា ឪពុកម្តាយ​ដែល​មកពី​ទីក្រុង Atlanta រដ្ឋ Georgia នេះ​អាច​នឹង​ប្រឈម​ការកាត់ទោស បន្ទាប់ពី​បង្ខំ​បុគ្គលិក​ឱ្យ​សម្លាប់សត្វ​ដ៏​គួរឱ្យ​ស្រឡាញ់​មួយ​នេះ​៕

ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់