1

​លោក Mourinho កៅឆាយ​ការិយាល័យ​ថ្មី​របស់ខ្លួន​ជា​លើកដំបូង​នៅ Man Utd បន្ទាប់ពី​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​

    ​លោក Jose Mourinho បានបង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​ដំបូង​នៅ​ការិយាល័យ​ថ្មី​របស់គាត់​នៅ​ក្លឹប​បិសាច​ក្រហម Manchester United ស្របពេល​លោក Sir Bobby Charlton បានទទួល​ស្វាគមន៍​គាត់​។​

​    ​លោក "The Special One" រូបនេះ​បាន​មាន​ទឹកមុខ​ញញឹម​រីករាយ​ដូច​គ្រាប់​ជីរ​ខណៈ​គាត់​ត្រូវបាន​ស្វាគមន៍​ក្នុង​ដំណើរ​ទៅកាន់​ជំរំ​ហ្វឹកហាត់ Carrington ជា​លើកដំបូង​ដោយ​វីរៈបុរស​អង់គ្លេស​លោក Sir Bobby Charlton ដែល​ត្រូវបាន​ជឿថា បាន​មាន​មន្ទិលសង្ស័យ​ចំពោះ​ការចាត់តាំង​លោក Mourinho​។​

​    ​បន្ទាប់ពី​ដើរ​មើល​ជុំវិញ​ជំរំ​ហ្វឹកហាត់​ជាមួយ​លោក Ed Woodward លោក Mourinho បាន​ចូលធ្វើការ​ភ្លាមៗ​តែម្តង​ខណៈ​គាត់​មាន​គោលបំណង​ប្រជែង​ជាមួយ​គូសត្រូវ​ចាស់វស្សា​គឺ​លោក Pep Guardiola ដែល​នឹង​បង្ហាញខ្លួន​នៅ​ក្លឹប Manchester City នៅ​ថ្ងៃទី ១ ខែកក្កដា​ខាងមុខ​។​

​    ​* ពានរង្វាន់​របស់លោក Mourinho ក្នុងនាម​ជា​គ្រូបង្វឹក​
​    ​ក្លឹប Porto
​    ​- Primeira
Liga៖ ២០០២-០៣, ២០០៣-០៤
​    ​- Taça de Portugal៖ ២០០២-០៣
​    ​- Supertaça Cândido de Oliveira៖ ២០០៣
​    ​- UEFA Champions League៖ ២០០៣-០៤
​    ​- UEFA Cup៖ ២០០២-០៣

​    ​ក្លឹប Chelsea
​    ​- Premier League៖ ២០០៤-០៥, ២០០៥-០៦, ២០១៤-១៥
​    ​- FA Cup៖ ២០០៦-០៧
​    ​- League Cup៖ ២០០៤-០៥, ២០០៦-០៧, ២០១៤-១៥
​    ​- FA Community Shield៖ ២០០៥

​    ​ក្លឹប Inter Milan
​    ​- Serie A៖ ២០០៨-០៩, ២០០៩-១០
​    ​- Coppa Italia៖ ២០០៩-១០
​    ​- Supercoppa Italiana៖ ២០០៨
​    ​- UEFA Champions League៖ ២០០៩-១០

​    ​ក្លឹប Real Madrid
​    ​- La Liga៖ ២០១១-១២
​    ​- Copa del Rey៖ ២០១០-១១
​    ​- Supercopa de España៖ ២០១២៕

ប្រភព៖ Daily Mail

មតិយោបល់