Siblings sleep disease incurable

ពីរ​នាក់​បងប្អូន​កើត​ជំងឺ​ចម្លែក មិនចេះ​ងងុយដេក​ជា​រៀងរហូត

    ​បងប្អូន​ប្រុស​ស្រី​ពីរ​នាក់​នេះ​បានកើត​ជំងឺ​ចម្លែក​ដែល​បញ្ឈប់​ពួកគេ​ពី​ការ​គេង​ជា​រៀងរហូត ហើយ​ទីបំផុត​ជំងឺ​នេះ​នឹង​សម្លាប់​ពួកគេ​។​

​    ​លោក Lachlan និង​នាង Hayley Webb មកពី​ទីក្រុង Queensland ប្រទេស​អូស្ត្រាលី​បានកើត​ជំងឺ​តំណពូជ​ដ៏​កម្រ​ហៅថា Fatal Familial Insomnia (FFI)​។ ពួកគេ​មិនបាន​ដឹង​អ្វី​ទាំងអស់ នៅពេល​ជំងឺ​នេះ​វាយប្រហារ​។​

​    ​ជំងឺ​នេះ​កើត​ឡើងលើ​មនុស្ស​តិចជាង ១០ លាន​នាក់​នៅលើ​ពិភពលោក​នេះ ហើយ​វា​គ្មាន​ថ្នាំ​ព្យាបាល​នោះទេ​។​

​    ​ជំងឺ​នេះ​បង្អាក់​អ្នកជំងឺ​ពី​ការ​គេង​និង​នាំឱ្យមាន​ជំងឺផ្លូវចិត្ត​និង​រាងកាយ​ទន់ជ្រាយ​។​

​    ​តាម​របាយការណ៍​វេ​ប​សាយ Nine News បានឱ្យដឹងថា Lachlan អាយុ ២៨​ឆ្នាំ និង Hayley អាយុ ៣០​ឆ្នាំ បានដឹង​ពី​ជំងឺ​ហ្សែ​ន​មួយ​នេះ នៅពេល​យាយ​របស់​ពួកគេ​បាន​ឈឺ​នៅពេល​ពួកគេ​នៅ​ជំទង់​នៅឡើយ​។​

​    ​ម្ដាយ​របស់​ពួកគេ​ស្លាប់​ដោយសារ​ជំងឺ FFI នៅ​អាយុ ៦១ ឆ្នាំ ខណៈ​មីង​របស់​ពួកគេ​បាន​ស្លាប់​នៅ​អាយុ ៤២ ឆ្នាំ​។ ពូរ​បស់បង​ប្អូនប្រុស​ស្រី​នេះ ត្រូវជា​បងប្រុស​ម្ដាយ​របស់​ពួកគេ​ក៏បាន​ស្លាប់​ដោយសារ​ជំងឺ FFI នៅ​អាយុ​ត្រឹម ២០​ឆ្នាំ​ដែរ​។​

​    ​ជំងឺ FFI បំផ្លាញ​កោសិកា​សរសៃប្រសាទ​ដែលនាំឱ្យ​មាន​ប្រហោង​ទន់ៗ​ដូច​អេ​ប៉ុង​នៅក្នុង​ផ្នែក​មួយ​នៃ​ខួរក្បាល​សម្រាប់​សម្រួល​ដ​ល់​ការ​ដេក​ដែល​គេ​ហៅថា Thalamus​។​

​    ​ជំងឺ​នេះ​បន្ទាប់មក​ទប់ស្កាត់​ខ្លួនប្រាណ​ពី​ការលូតលាស់ និង​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ភ្ញាក់ពីដេក ឬ​ដេក​មិន​លក់​នៅ​ប្រាំ​មួយខែ​ចុងក្រោយ​នៃ​ជីវិត​ពួកគេ​៕

ប្រភព៖ Independent

មតិយោបល់