adverise with khmeread 1

West Ham គ្រោង​គាស់​លុយ ២៣ លាន​ដុល្លារ​ដើម្បី​នាំ​ខ្សែប្រយុទ្ធ AC Milan មក​ទឹកដី​ថ្មី​របស់ខ្លួន​

​    ​ក្រុមបាល់ទាត់ West Ham បាន​បើក​ការស្នើ​ទឹកប្រាក់​ចំនួន ២៣ លាន​ដុល្លារ​ដើម្បី​ទិញ​កីឡាករ Carlos Bacca របស់​ក្រុម AC Milan​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​គឺជា​គោលដៅ​ម្នាក់​របស់​ក្រុម​ញញួរ​ធំ​ខណៈ​ពួកគេ​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ខ្សែប្រយុទ្ធ​លំដាប់ថ្នាក់​ពិភពលោក​ឱ្យចូល​រួម​នៅ​ទឹកដី Olympic Stadium នា​រដូវ​កាល​ក្រោយ​។​

​    ​AC Milan ចង់បាន ២៩ លាន​ដុល្លារ​សម្រាប់​ខ្សែប្រយុទ្ធ​វ័យ ២៩ ឆ្នាំ​របស់ខ្លួន ដែល​អាច​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន ហើយ Bacca ត្រូវបាន​ដឹងថា កំពុង​សម្លឹង​រកប្រាក់​ឈ្នួល ៩ ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។​

​    ​Bacca គឺជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​តំបន់​អឺរ៉ុប​ដោយ​រកបាន​គ្រាប់​បាល់​សរុប ២៤ គ្រាប់​កាលពី​រដូវ​កាល​មុន​។​

​    ​គ្រូបង្វឹក West Ham ក៏​កំពុង​ស្វែងរក​កីឡាករ​ល្អៗ​ដទៃទៀត​នៅលើ​ទីផ្សារ​ហើយ West Ham ក៏​នឹង​ស្នើ​ទិញ Alexandre Lacazette ពី Lyon ម្តងទៀត​នាពេលខាងមុខ​នេះដែរ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់