adverise with khmeread 12e95586 f09f 44ae 8dcc cf22f9b06a05

បើកភ្នែក​ឡើង​ចាប់​ចោរលួច​គោ​ម្នាក់​,​ឃាត់​បង​វ៉ៃ​ប្អូន​ម្នាក់​ដាក់​ខ្នោះ​

    កំពត ៖ បើកភ្នែក​ឡើង​ប៉ូលិស​ខេត្តកំពត​ចាប់ចោរ​លួច​គោ​ម្នាក់​,​​ ឃាត់​បង​វ៉ៃ​ប្អូន​ម្នាក់​ដាក់​ខ្នោះ​ទាំង​ព្រឹក ខណៈ​អ្នកអាន​វេ​ប​សាយ​ខ្មែរ​រីដ​កំពុង​ស្រស់ស្រូប​អាហារ​ពេលព្រឹក​។​

    ករណី​ទី​១- នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ​ឆ្នាំ​២០១៦ ប៉ូលិស​ខេត្តកំពត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​លួច​គោ​ម្នាក់ នៅ​ភូមិ​ត្រ​បៀត ឃុំ​សំឡាញ់ ស្រុក​អង្គរជ័យ ខេត្តកំពត យោងតាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា​កំពត ចុះ​ថ្ងៃទី២ ខែ​ឧសភា​ ឆ្នាំ២០១៦ ពីបទ​ចោរកម្ម។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ជីប ថា ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ​នៅ​ភូមិ​ត្រ​បៀត ឃុំសំឡាញ ស្រុក​អង្គរជ័យ ខេត្តកំពត។ ឥឡូវ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

    ករណី​ទី​២- ថ្ងៃទី៣០ ខែឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៩​យប់​មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា វាយតប់​គ្នា​រវាង​បងប្អូន​បង្កើត នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គិរី ខេត្តកំពត។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ បូ ទ្រី ភេទ​ប្រុស​ អាយុ​ ២៦ ​ឆ្នាំ នៅ​ភូមិ​តា​ព្រាម ឃុំ​តានី ស្រុក​អង្គរជ័យ កំពត  របួស​លើ​ផ្ទៃមុខ បបូរមាត់ (​រងគ្រោះ​មក​ស្នាក់​ធ្វើ​សំណង់​) នៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ។​

    ចំណែក​ជនសង្ស័យ ឈ្មោះ បូ ង៉ោ​ល ភេទ​ប្រុស អាយុ ២៥ ​ឆ្នាំ នៅ​ភូមិ​ឃុំ​កន្លែង​កើត​​ហេតុ ប្រើ​ដៃ​វាយ​ទៅលើ​ជនរងគ្រោះ។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់