adverise with khmeread 50

អ្នកវិទ្យាសាស្ត្ររកឃើញស្កុ​តបិត Viagra ថ្មីដែលអាចជួយឱ្យប្រដាប់ភេទបុរសរឹងបាន ១០ ម៉ោង

​    ​យោងតាមវេបសាយដេលីមែល ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អភិវឌ្ឍ​វិធី​ថ្មី​ដើម្បី​បង្កើត​ថ្នាំ​ជំរុញ​ចំណង់​ផ្លូវភេទ​តាមរយៈ​ស្បែក​ជាជាង​តាមរយៈ​មាត់​។ 

​    ​វា​អាច​ជំរុញ​ចំណង់​ផ្លូវភេទ​ក្នុងពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​និង​អាច​បន្លាយពេល​នៃ​ប្រសិទ្ធភាព​រហូតដល់​ទៅ ១០ ម៉ោង​ឯណោះ​។ 

​    ​ស្កុ​ត​ដែល​អាច​បិត​លើ​ដើមដៃ ឬ​ក្បាលពោះ​នេះ​ក៏​អាច​ទប់ស្កាត់​ផលប៉ះពាល់​បង្កឡើង​ដោយ​ថ្នាំ​គ្រាប់​ផងដែរ ដូចជា​ឈឺក្បាល​ប្រកាំង ពិបាក​រំលាយ​អាហារ ព្រិល​ភ្នែក និង​ឈឺ​សាច់ដុំ​។​

​    ​ការធ្វើ​តេស្ត​ថ្មី​ចុង​ក្រោយនេះ​បង្ហាញថា ស្កុ​ត​នេះ​អាច​បញ្ចូល​ជាតិ​ថ្នាំ Sildenafil Citrate ដែល​ប្រើ​សម្រាប់​ផលិត Viagra ចូលទៅក្នុង​រន្ធ​ឆ្មារៗ​ដើម្បី​ទម្លុះ​ស្បែក និង​ចូល​ទៅដល់​សរសៃឈាម​។​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ King Abdulaziz University ក្នុង​ទីក្រុង Jeddah ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​, រួមសហការ​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Cairo University ក្នុងប្រទេស​អេ​ហ្ស៊ី​ប គឺជា​អ្នក​រកឃើញ​ស្កុ​តបិត Viagra នេះ ហើយ​ថា​ស្កុ​ត​នេះ​អាច​នឹងមាន​ក្នុង​រយៈពេល​បី​បួន​ឆ្នាំ​ខាងមុខនេះ​៕

ប្រភព៖ ដេលីមែល 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់