adverise with khmeread 1

​តួកំប្លែង​ហុងកុង​យំ​រហេមរហាម​ពេល​បានឃើញ​តួ​សំណព្វចិត្ត Song Joong-ki ដោយផ្ទាល់​

    ​ជាមួយនឹង​ប្រជាប្រិយភាព​ដ៏​ខ្លាំងក្លា​នៃ​ខ្សែភាពយន្ត Descendants Of The Sun ដែល​កំពុងតែ​វាយលុក​យ៉ាង​សម្បើម​នៅក្នុង​តំបន់​អាស៊ី តួឯក​ប្រុស​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ​ហាក់ដូចជា​មិន​ត្រឹមតែ​ឆក់​បានតែ​បេះដូង​របស់​អ្នក​ទស្សនិកជន​ស្រីៗ​នោះឡើយ​។​

​    ​យោងតាម​វេ​ប​សាយ AsiaOne លោក Song និង លោក Wong បាន​ជួបគ្នា​មុខ​គ្នា​នៅក្នុង​កម្មវិធី​ពិភាក្សា​អំពី​ជីវប្រវត្តិ Hurry Up Brother ក្នុងអំឡុង​ការផ្សព្វផ្សាយ​ភាគ​ថ្មី​នៃ​ខ្សែភាពយន្ត Descendants Of The Sun នៅក្នុង​ប្រទេស​ចិន​។​

​    ​តារាចម្រៀង និង​ជា​តារា​សម្តែង​បែប​កំប្លែង Wong Cho-lam បានធ្វើការ​ចែកចាយ​រូបថត​ជាច្រើន​សន្លឹក​ចូលទៅ​កាន់​បណ្តាញ​សង្គម Weibo របស់គាត់​និង​កំពូល​តារា​សម្តែង​កំពុងមាន​ឈ្មោះ​បោះ​សំឡេង​យ៉ាង​សម្បើម​នាបច្ចុប្បន្ន​ក្នុងប្រទេស​ចិន​របស់​កូរ៉េ Song Joong-ki ។​

​    ​ដោយ​នៅក្នុង​រូបថត​ប៉ុន្មាន​សន្លឹក​នោះ​គាត់​បានសរសេរថា "​ទីបំផុត​អ្នក​បានមក​ហើយ​។ ស្លាប់​ហើយ​ខ្ញុំ​ពេលដែល​បានឃើញ​អ្នក​។ រំភើបចិត្ត​ណាស់​"៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់