Kompany back training

Man City លែង​បារម្ភ​នៅ​ថ្ងៃ Boxing Day ខណៈ​ខ្សែការពារ​ស្នូល Kompany និង Zabaleta វិលត្រឡប់​មកវិញ​

​បន្ទាប់ពី​ខកខាន​ប្រាំបី​ប្រកួត​ដោយសារ​បញ្ហា​របួស​កំភួន​ជើង​កាលពី​ជំនួប​ជាមួយ Aston Villa រួចមក ខ្សែការពារ​ជា​ប្រធាន​ក្រុម Vincent Kompany ឥឡូវ​អាច​វិល​ត្រលប់​ចូលរួម​ជាមួយ​ក្រុម​វិញ​ហើយ ស្រប​ពេលដែល​កីឡាករ​ខ្សែការពារ​ដូចគ្នា Pablo Zabaleta ក៏​វិល​ត្រលប់​មកវិញ​ដើម្បី​ត្រៀមខ្លួន​ប៉ះ​ក្រុម Sunderland របស់​គ្រូបង្វឹក​លោក Sam Allardyce​។​

​អ្នកចាត់ការ Man City លោក Pellegrini បាន​បង្ហើប​ឲ្យ​ដឹង​ពី​ស្ថានភាព​របស់​ប្រធាន​ក្រុម​របស់លោក​ថា មាន​ភាពល្អប្រសើរ​ជាង​មុន ហើយ Kompany នឹងចូលរួម​វិញ​រួមទាំង​កីឡាករ Pablo Zabaleta និង Fernando ដែល​ទើប​ជា​ពីរ​បួស​ផងដែរ​។​

​កីឡាករ​ល្អៗ​មួយចំនួនទៀត​ក៏បាន​ធ្វើ​ការវិល​ត្រលប់​មកពី​របួស​ផងដែរ ដូចជា Silva និង Aguero ជាដើម និង​បញ្ហា​ចន្លោះប្រហោង​ខ្សែការពារ​ក៏​លែង​ជា​កង្វល់​ផងដែរ បន្ទាប់ពី​ការវិល​ត្រលប់​មកវិញ​របស់ Kompany និង Zabaleta ដែល​នេះ​នឹងធ្វើ​ឲ្យ Sunderland ពិបាក​ក្នុង​ការរក​បី​ពិន្ទុ​ជាមិនខាន​នៅ​ចុង​សប្តាហ៍​នេះ​៕

មតិយោបល់