adverise with khmeread 1

Jay Chou យក​កូនស្រី​មក​បង្អួត​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​មួយ​សម្រាប់​នាង​

    ​កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​ប៉ុប​តៃវ៉ាន់ Jay Chou បានចេញ​ផ្សាយ​នូវ​វីដេអូ​ចម្រៀង​មួយ​បទ​ថ្មី​សម្រាប់​កូនស្រី​សំណព្វ​វ័យ ១០​ខែ​របស់គាត់​។​

​    ​កូនស្រី​តូច Hathaway Chou បានបង្ហាញ​ខ្លួន​នៅ​ចុងបញ្ចប់​នៃ​វីដេអូ​ចម្រៀង​រយៈពេល ៣​នាទី​កន្លះ​នៃ​ចម្រៀង Lover from the Past ថ្មី​របស់គាត់ ដែល​បាន​និពន្ធ​សម្រាប់​រូបនាង​។

     ​នៅ​ប្រទេស​ចិន វា​ជា​រឿង​ធម្មតា​នៃ​ការរៀបរាប់​អំពី​ឪពុក និង​កូនស្រី​ជា​គូស្នេហ៍​នៅក្នុង​ជីវិត​អតីតកាល​របស់​ពួកគេ   ព្រោះ​ឪពុក​ត្រូវបានគេទទួលស្គាល់​ថា​ជា​បុគ្គល​ម្នាក់​ដែល​យកចិត្តទុកដាក់​ខ្ពស់បំផុត​ទៅលើ​កូន​របស់​ពួកគេ ជាមួយនឹង​ភាពទន់ភ្លន់ និង​ការថែទាំ​យ៉ាង​ពិសេស​។​

​    ​នៅក្នុង​វីដេអូ​មួយ​នេះ Hathaway ត្រូវបាន​គេ​ឃើញ​កំពុង​លេង​ក្តារ​ចុច​អេ​ឡិច​ត្រូ​និ​ច​ខ្នាតតូច​។ អត្ថបទ​ចម្រៀង​ដូចគ្នា​ត្រូវបាន​ប្រើ​សម្រាប់​បទ​ដែល​ពណ៌នា​អំពី​ជីវិត​ស្នេហា​របស់ Jay Chou សម្រាប់​កូនស្រី​របស់គាត់​៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់