adverise with khmeread Untitled 1

ប៉ុន្មាន​ម៉ោង​មុននេះ តារា​កំប្លែង​ជើងចាស់​លោកតា​សង់​ស៊ី​សបាន​ចូល​មន្ទីរពេទ្យ​

     ភ្នំពេញ  ៖ យោងតាម​គណនី Facebook កូនស្រី​របស់​តា​សង់​ស៊ី​ស​បានឱ្យដឹងថា​លោក​ពេលនេះ​បាន​ចូល​មន្ទី​ពេទ្យ​សង្គ្រោះបន្ទាន់​នៅថ្ងៃនេះ​ទី ៣១ ខែឧសភា ឆ្នាំ ២០១៦​។​

    តាម​សំដី​របស់​កូនស្រី​របស់គាត់​ឈ្មោះ Son Sreynith បានឱ្យដឹងថា រូបគាត់​បាន​ព្រួយបារម្ភ​ជាខ្លាំង ខណៈដែល​ឪពុក​របស់ខ្លួន​ចូល​មន្ទីរ​ព​ទ្យ ។​

    Son  Sreynjth  បាន​សម្ដែង​ការព្រួយបារម្ភ​ជាខ្លាំង​នៅលើ Facebook ថា «​កូន​សូម​បួងសួង​ដល់​ទេវតា​គ្រប់​ព្រះអង្គ គុណ​កែវ​ទាំងបី វត្ថុ​ស័ក្ដិ​សិទ្ធ​ក្នុង​លោក សូមជួយ​ថែរក្សា​អាយុជីវិត​លោកឪពុក​ខ្ញុំ​ផង​»​។​

   យ៉ាងណាក៏ដោយ​កូនស្រី​របស់លោក​តា​សង់​ស៊ី​ស​មិន​បញ្ជាក់​ពី​ទីតាំង​នៃ​មន្ទីរពេទ្យ និងស្ថានភាព​ជំងឺ​របស់គាត់​នោះទេ​៕​

 

adverise with khmeread

មតិយោបល់