adverise with khmeread 29b35031 4d79 44fb a246 54d5e1f1214a copy

លួច​គោ​កាប់​យក​អស់​មួយ​ភ្លៅ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

   ប៉ៃលិន​៖​យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងប៉ៃលិន​ឃាត់​ខ្លន​កាលពី​ព្រឹក​ថ្ងៃទី​៣១​ឧសភា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ថា បានធ្វើ​សកម្មភាព​លួច​គោ​ហើយ​កាប់​យក​ភ្លៅ​ទាំង​រស់  ។​

    ប៉ូលិស​និយាយថា  កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ១០​ព្រឹក មាន​ករណី លួច​សម្លាប់​គោ​ដោយ​វះ​យក​សាច់​ភ្លៅ​ខាងស្តាំ​មួយ​ចំហៀង​យកទៅ​បាត់ នៅ​ចំណុច​ក្នុងព្រៃ មាត់​អូរ ក្រោយ​សាលាក្រុង​ប៉ៃលិន ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

     បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​គោ ឈ្មោះ ទឹម ប៊ុន​ថា​ន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រួចមក​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​ក្រុងប៉ៃលិន បាន​បើក​ការស្រាវជ្រាវ​តាមរក​ជនសង្ស័យ និង​មាន​សាក្សី​ចង្អុលបង្ហាញ​ផង​នោះ​ក៏​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ។​

     ប៉ូលិស​និយាយថា​ជនសង្ស័យ​ឈ្មោះ កប វណ្ណៈ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវ​បា​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៩​ព្រឹក យកមក​សាកសួរ ។​

     ក្រោយមក​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានសម្លាប់​សត្វ​គោ​នោះ​និង​វះ​យក​សាច់​ភ្លៅ​ពិតប្រាកដ​មែន​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់​៕

adverise with khmeread

មតិយោបល់