adverise with khmeread Diego 1

Diego Simeone បន្តអនាគតជាមួយ Atletico និងចង់បានខ្សែប្រយុទ្ធឆ្នើមបន្ថែម

          លោក Diego Simeone នឹង​បន្ត​អនាគតជា​មួយ​ក្លឹប Atletco Madrid ប៉ុន្តែ​លោកចង់​បាន​កា​រគាំទ្រ​នៅ​ពេល​រដូវ​ទិញ​ដូរ​កីឡាករ​និងចង់បាន​ខ្សែប្រយុទ្ធ​ឆ្នើម​បន្ថែមទៀត។ Diego Costa,​ Edinson Cavani និង Alexis Sanchez សុទ្ធតែជា​គោល​ដៅ​របស់​លោក Simeone។

          បន្ទាប់ពី​ក្រុម Aletico បរាជ័យ​ជាថ្មីដោយ​ចាញ់​ក្រុម​ Real Madrid ក្នុងការ​ទាត់​ប៉េណាល់​ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ CL។ គ្រូបង្វឹក​អាហ្សង់ទីន​រូបនេះបាន​ធ្វើ​ឲ្យ​ក្លឹបនេះព្រួយបារម្ភ​ដោយប្រាប់ថា លោកនឹងពិចារណា​អំពី​អនាគតនៅ​ Atletico។ ដោយមានការគាំទ្រពីប្រធាន​ក្លឹបលោក​ Miguel Angel Gil Marin​​ ដែលនិង​ផ្តល់​កិច្ច​សន្យា​ថ្មីមួយ​ ជារង្វាន់​លើក​ទឹកចិត្ត​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​លោក ពេលនេះគ្រូបង្វឹក​វ័យ​៤៦​ឆ្នាំរូបនេះ​នឹង​មិនទៅណាទេ ហើយនៅ​ចង់ដឹកនាំ​ក្រុម Atletico នៅ​ពហុកីឡាដ្ឋាន​ថ្មីដែលនឹង​បើក​សម្ពោធ​នៅ​រដូវ​ក្តៅ​ឆ្នាំ​២០១៧។

Atletico គឺជា​ក្លឹប​កំពូល​មួយក្នុង​ចំណោម​ក្លឹបកំពូល​ក្នុង​តំបន់​អឺរ៉ុប ហើយ​លោក Diego Simeone ចង់​ប្រកួត​ប្រជែង​ជាមួយ​ក្លឹបធំៗដូចជា Bayern ក្លឹប Paris Saint-Germain និង​ក្លឹប Manchester City ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់