adverise with khmeread Roy  2

លោក Roy Hodgson: ក្រុម អង់គ្លេសមិនទាន់មានកីឡាករឆ្នើមគ្រប់គ្រាន់

          គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក​ Roy Hodgson បារម្ភ​ថា ក្រុមអង់​គ្លេស​ប្រហែល​ជា​គ្មាន​កីឡាករ​ឆ្នើម​ដាច់គេដែល​អាចជួយ​ឲ្យ​ឈ្នះ​ការប្រកួត​ Euro បានទេ។ គ្រូបង្វឹក​រូបនេះ​បាន​សារភាព​ថា កីឡាករ​អង់គ្លេស​មិន​ទាន់​មាន​សមត្ថ​ភាពគ្រប់គ្រាន់​ទេ កីឡាករ​បច្ចុប្បន្ន​គឺគ្រាន់តែ​ជា​ដំណាក់​កាល​កកើត​ប៉ុណ្ណោះ​ដោយលោក Hodgson អះអាងថា កីឡាករអង់គ្លេស​ប្រឈម​នឹង​កត្តា​កម្លាំង។​

          ជុំវិ​សំណួរ​ពាក់ព័ន្ធ​នឹង​ភាព​វៃឆ្លាត​របស់​កីឡាករម្នាក់ៗ លោក ហាចសិន បាន​និយាយថា​”ការប្រកួត​ធំៗឈ្នះដោយបុគ្គល ហើយ​បុគ្គល​ដែលមាន​ទេព កោសល្យ​។ អ្វីដែលអ្នក​ត្រូវ​ការ​គឺបុគ្គលដែល​មាន​កម្រិតលេងខ្ពស់។ តើយើង​មាន​ដែរឬទេ? នេះគឺជា​បញ្ហា។

          លោកបាន​និយាយថា “ដើម្បីឈ្នះ​ការ​ប្រកួត Euro មិនចាំបាច់​មាន​កីឡាករ​ឆ្នើម​នោះទេ ប៉ុន្តែ​ពិតជា​មាន​កីឡាករ​លេចធ្លោ។​ ក្រុម​អាល្លឺម៉ង់បាន​បង្ហាញថា ពួកគេអាចធ្វើ​បានដោយពួកគេមាន​កីឡាករ​ល្អច្រើន”។​​ កីឡាករដែលលេចធ្លោ​ក្នុងការ​ប្រកួត​អាចបង្កើតឱកាស​សម្រាប់ក្រុម​ដោយ​អាចរក​បាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ”។ កាលពីឆ្នាំ​១៩៨៦​ ក្រុម​អាហ្សង់ទីន​មាន​កីឡាករ​ដែលមិនមែនល្អ​ដាច់​ក្រុម​អង់គ្លេសទេ ប៉ុន្តែ​ Diego Maradona ពិតជាល្អដាច់។ គាត់ទទួល​បាន​បាល់​ ហើយ​រត់កាត់ក្រុម​ទាំងមូល​រួច​ទាត់បញ្ចូល​ទី”៕

adverise with khmeread

មតិយោបល់