Alexandra andresen

នារីម្នាក់នេះអាយុ ១៩ ឆ្នាំទេ តែជាមហាសេដ្ឋីក្មេងជាងគេលើពិភពលោក

    ​នាង Alexandra គឺជា​សេដ្ឋី​ពាន់​លាន​ក្មេង​ជាងគេ​នៅក្នុង​ពិភពលោក​នេះ​។​

​    ​យោងតាម​វេ​ប​សាយ Forbes បានបង្ហាញ​ចំណាត់ថ្នាក់​នៃ​អ្នកមាន​បំផុត​នៅលើ​ផែនដី​ក្នុង​ឆ្នាំ ២០១៦ របស់ខ្លួន ថា ទាយាទ​ស្រី​ជនជាតិ​ន័​រវេ​ស អាយុ ១៩ ឆ្នាំ ឥឡូវ​មានទ្រព្យ​សម្បត្តិ ១,២ ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ ២០០៧ ឪពុក​របស់​នាង លោក Johan Andresen បាន​ផ្ទេរ​ភាគហ៊ុន​ទៅ​នាង ៤២ ភាគរយ​នៃ​ក្រុមហ៊ុន Ferd ជា​ក្រុមហ៊ុន​វិនិយោគទុន​ឯកជន​អាយុកាល​រាប់​ទសវត្សរ៍​របស់​គ្រួសារ​មួយ​នេះ​។​

​    ​គាត់​បាន​ផ្ទេរ​ភាគហ៊ុន ៤២ ភាគរយ​ក្នុង​ក្រុមហ៊ុន​ទៅ​បងស្រី​របស់​នាង​ឈ្មោះ Katharina អាយុ ២០ ឆ្នាំ​ជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក​។ នាង Katharina ក៏មាន​ទ្រព្យសម្បតិ្ត​តម្លៃ ១,២ ពាន់​លាន​ដុល្លារ​ដែរ​។​

​    ​នាង Alexandra ថ្មី​នេះ​ត្រូវបាន​ប្រកាស​ជា​សេដ្ឋី​វ័យក្មេង​ជាង​បំផុត​ក្នុង​ពិភពលោក ពីព្រោះ​រដ្ឋាភិបាល​ប្រទេស​ន័​រវេ​ស​ចេញ​ច្បាប់​ពន្ធ​ប្រាក់ចំណេញ​របស់​មនុស្ស​អាយុ ១៧​ឆ្នាំ​ឡើង​។​

​    ​ប៉ុន្ដែ​បើទោះជា​មានការ​ថែរក្សា​បីបាច់​នាង​ពី​គ្រួសារ​ល្បីល្បាញ​មាន​ស្តុកស្ដម្ភ​ក្នុងប្រទេស​ន័​រវេ​ស នាង​មិន​ត្រឹមតែ​ជា​កូន​មាន​តែមួយ​មុខ​នោះទេ​។ នាង Alexandra គឺជា​កីឡាករ​ជិះសេះ​និង​ឈ្នះ​ការប្រកួត​ដ៏​ធំៗ​ជាច្រើន​ក្នុងការ​ប្រកួត​ជិះសេះ​។​

​    ​ឪពុកម្តាយ​នាង​ក៏បាន​ប្រៀនប្រដៅ​នាង​ឱ្យ​ចេះ​ដាក់ខ្លួន និង​សន្សំសំចៃ​ដែរ​។ បើទោះជា​នាង​មាន​ប្រាក់​ជាង​ពាន់​លាន​ដុល្លារ​ស្តើង នាង​ពិតណាស់​បាន​សន្សំសំចៃ​ប្រាក់​របស់​នាង អំឡុងពេល​នាង​នៅ​ក្មេង​និង​នាង​បាន​ជិះឡាន​មួយ​ទឹក​ទេ​៕

 

❤️

A photo posted by Alexandra (@alexandraandresen) on

 

AEG galla 2014. Best achievement of the year.

A photo posted by Alexandra (@alexandraandresen) on

 

Kingsland Dressage Summer Collection 2014 Photo by Jannick Børlum @kingslandequestrian

A photo posted by Alexandra (@alexandraandresen) on

 

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់