adverise with khmeread D4773990 c35f 47d8 8f36 0a0367e9f70f

បុរស​ជនជាតិ​ស្វី​សម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​សណ្ឋាគារ​ ​មូ​ន​ណា​

    ភ្នំពេញ ៖ បុរស​ជនជាតិ​ស្វី​សបាន​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់​លេខ​១០៧៩​សណ្ឋាគារ​មូ​ន​ណា ដែល មាន​ទីតាំងនៅ​ផ្លូវ​១០៣ កែង​ផ្លូវ​១៩៩០ ក្រុម​៧ ភូមិ និង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ បន្ទាប់ពី​ប្រើ​គ្រឿងញៀន​លើស​កម្រិត​វង្វេង​ស្វារ​តី​ហើយ​យក​ក្រមា​ចងក​សម្លាប់ខ្លួន។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា បុរស​ខាងលើ​មាន ឈ្មោះ Zurcher Daniel Goerge ភេទប្រុស អាយុ ​៤៦ ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ X3016100 មាន​សុពលភាព​ដល់​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤​។​

    ប្រភពពី​បុគ្គលិក​បម្រើការ​ងារ​នៅ​ស​ណ្ឋា​គេ​មូ​ន​ណា​បានឱ្យដឹងថា ជនរងគ្រោះ​បានមក​ជួល​បន្ទប់​ស្នាក់នៅ​តាំងពី​ថ្ងៃទី​២៦​ ខែឧសភា ឆ្នាំ​២០១៦​មកម្ល៉េះ។ នៅ​ថ្ងៃទី​២៧ ខែឧសភា​ ឆ្នាំ​២០១៦​ជនរងគ្រោះ​បានឱ្យ​បុគ្គលិក សណ្ឋាគារ​ជួយ​ទិញ​ថ្នាំពេទ្យ​ឱ្យ​គាត់​និង​បាន​ចូលទៅ​សម្រាក​ក្នុង​បន្ទប់​លេខ​១០៧៩។​

    នៅ​ថ្ងៃ​បន្ទាប់ ក៏បាន ចេញមក​បង់ ថ្លៃ​បន្ទប់​ដូច​រាល់ដង​។ លុះដល់​ថ្ងៃទី​៣០ វេលា​ម៉ោង​៥​ល្ងាច​មិនឃើញ​ជន​រង គ្រោះ​ចេញមក ទើប​បុគ្គលិក​សណ្ឋាគារ​ទៅ​ពិនិត្យឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅលើ​គ្រែ​បាត់ទៅហើយ​។​

    ក្រោយពេល​ត្រួតពិនិត្យ​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​របស់​ថា ជា​ករណី​ប្រើ​ថ្នាំ​ដែលមាន​សារធាតុ​ញៀន ចាក់​លើស​កំណត់​វង្វេងស្មារតី រួច​បាន​ចងក​នឹង​ក្រមា​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​ក្នុង​បន្ទប់​តែម្តង។ នៅក្នុង​បន្ទប់​បន្សល់​លុយ​អាមេរិក​១៩៥​ដុល្លារ​,​ លុយ​ថៃ​៩០០០​បាត​, ATM​ចំនួន​២​និង​ប៉ាស្ព័រ​មួយ។​

    បច្ចុប្បន្ន​សព​ត្រូវបាន​គេ​ដំកល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់