adverise with khmeread 4f625422 cc5d 4d31 8f4e 346ee206d44a

ឃាត់ខ្លួន​ចោរឆក់​ម្នាក់ រត់​រួច​ម្នាក់​

    ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ បានធ្វើការ​បង្ក្រាប​ករ​ណី​ចោរឆក់​ទូរស័ព្ទ ស្ថិតនៅ​ចំណុច ក្នុង​វត្ត​ច្បារអំពៅ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​នៅវេលា​ម៉ោង១១ និង​៤៥​នាទី ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ រស់ មករា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​នឹង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ម៉ាប់  រត់គេចខ្លួន​។​

    វត្ថុតាង​ចាប់យក​រួមមាន​៖១. ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង​, ២. ស៊ីម​កាត​ផ្សេងទៀត​០៤, ៣. បំពុង​កែង​ជក់​គ្រឿងញៀន​០១​ និង៤. ដែកកេះ​ចំនួន​០២​។​

    ប​ច្ចុ​ប​បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ បាន​កសាង​សំណុំរឿង បញ្ចូនទៅ​អាវុធហត្ថ​រាជធានី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់