adverise with khmeread 2

សេដ្ឋី​អូទ្រីស​ធ្លាក់ខ្លួន​ក្រ​មួយ​ភ្លែត​ព្រោះតែ​ភរិយា​ជា​ស្រីខូច​លួច​មាន​ប្រុស​ថ្មី​រួច​យក​ទ្រព្យ​រត់ចោល​

​អ្នកជំនួញ​លោក Klaus Schweikert អាយុ ៥៨ ឆ្នាំ​មិនដែល​ទៅផ្ទះ​បន ឬ ដេក​ជាមួយ​ស្រីខូច​ពីមុនមក​ឡើយ ប៉ុន្តែ​នៅពេល​លោក​បាន​ស្គាល់​រសជាតិ​ម្តង លោក​ក៏​លង់​ស្រឡាញ់​ស្រីខូច​ម្នាក់​។ យោងតាម​កាសែត AsianTown លោក​បាន​ជួប​នាង Lucie អាយុ ២៧ ឆ្នាំ នៅពេល​នាង​ត្រូវបាន​តេ​ហៅ​ឲ្យ​មក​ផ្ទះ​របស់គាត់​នៅ​អូទ្រីស​។ 

​សេដ្ឋី​រូបនេះ​បាន​និយាយថា "​ខ្ញុំ​មិនដែល​ទៅ​ផ្ទះបន​ពីមុន ឬក៏​ដេក​ជាមួយ​ស្រីខូច​នោះទេ ហើយ​ខ្ញុំ​ក៏​មិន​ចូលចិត្ត​វា​ដែរ ប៉ុន្តែ​នៅពេល​ខ្ញុំ​បើកទ្វារ ហើយ​ឃើញ Lucie ឈរ​នៅ​ទីនោះ ខ្ញុំ​ក៏​លង់​ស្នេហ៍​ភ្លាម​"​។ 

​លោក​មាន​អារម្មណ៍​ឯកោ​បន្ទាប់ពី​ដំណើរ​ធុរកិច្ច​ទៅកាន់​អាល្លឺម៉ង់ ដោយ​វិល​ត្រឡប់មកវិញ​ឃើញតែ​ផ្ទះ​ទទេរ​រហូត​។ មិត្តភក្តិ​របស់លោក​ក៏បាន​សង្កេតឃើញ​លោក​ហាក់ដូចជា​បាក់​ទឹកចិត្ត​ខ្លះ​ដែរ​។ 

​មិត្តភក្តិ​របស់គាត់​បា​ន​ស្នើ​ឲ្យ​រក​នរណាម្នាក់​ឲ្យ​មកលេង​ផ្ទះ​របស់គាត់ ហើយ​អ្នកជំនួញ​រូបនេះ​ក៏​សម្រេចចិត្ត​រៀបចំ​ឲ្យ​ស្រីខូច​ម្នាក់​មកលេង​ផ្ទះ​របស់គាត់​។ ប៉ុន្តែ​នៅពេល​បាន​ជួប Lucie  ជំនួស​ឲ្យ​ការរួម​ភេទ លោក​បាន​អញ្ជើញ​នាង​ផឹកស្រា​សាំ​ប៉ា​ញ និង​ធ្វើ​ម្ហូប​ឲ្យ​នាង​ញ៉ាំ​ថែមទៀត​។ អ្នក​ទាំង​ពីរបាន​ចំណាយពេល​ជជែក​គ្នា​ពីរ​ម៉ោង តែ​លោក​ឲ្យ​កម្រៃ​ថ្លៃ​ជជែក​ដល់​នាង​ចំនួន ៤០០ អឺរ៉ូ ឬ ៤៣៧ ដុល្លារ​។  

​នៅ​គ្រានោះ​លោក​បាន​និយាយទៀតថា "​វា​មាន​អារម្មណ៍​ហាក់បីដូចជា​ខ្ញុំ​បាន​រកឃើញ​ខ្លួន​ខ្ញុំ​ពាក់កណ្តាល​ទៀត​អ៊ីចឹង​។ នាង​ក៏មាន​អារម្មណ៍​ដូចគ្នា​ដែរ ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ចៅហ្វាយ​របស់​នាង​ថា​នាង​នឹង​ចំណាយពេល​ពេញ​មួយ​រាត្រី​នៅ​ជាមួយ​ខ្ញុំ ហើយ​មិន​គិត​កម្រៃ​អ្វី​ទាំងអស់​"​។ 

​បន្ទាប់ពី​នោះមក​អ្នក​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​មួយ ហើយ​នាង Lucie ដែល​ធ្វើការ​នៅ​ផ្ទះបន​ក្នុងស្រុក​អស់​រយៈពេល​បី​ឆ្នាំ ពុំ​បង្ហាញ​ការស្ទាក់ស្ទើរ​នោះទេ នៅពេល​លោក​សួរ​នាង​ថា​នាង​នឹង​រៀបការ​ជាមួយ​គាត់​ឬក៏​អត់​។ Lucie ត្រូវគេ​ឃើញ​យំ​ហូរ​ទឹកភ្នែក​ទៀតផង​នៅពេល​រៀបការ​។ 

​ទោះយ៉ាងណា ទើបតែ​បី​សប្តាហ៍​ក្រោយ​រៀបការ លោក Schweikert ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍ និង​ត្រូវ​ដេក​នៅ​មន្ទីរពេទ្យ​។ ដំបូង Lucie ដែល​មកពី​សាធារណៈរ​ដ្ឋ​ឆេ​ក បានមក​សួរសុខទុក្ខ​លោក​នៅ​មន្ទីរពេទ្យ​រៀងរាល់ថ្ងៃ ប៉ុន្តែ​បន្ទាប់មក​ក៏​ពុំ​សូវ​បានមក​សួរសុខទុក្ខ​ញឹកញាប់​ទេ​។ 

​ឥឡូវ​នាង​មាន​មិត្ត​ប្រុស​ថ្មី ហើយ​បាន​រត់ចោល​លោក Schweikert ដោយ​យកទៅ​ជាមួយ​នូវ​គ្រឿងអលង្ការ​ថ្លៃៗ រថយន្ត Audi A8 និង​ទ្រព្យ​របស់​ជាច្រើន​ទៀត​។ លោក Schweikert ក៏បាន​អះអាង​ដែរ​ថា លោក​ឥឡូវ​បាន​បាត់បង់​ការវិនិយោគ​ភាគច្រើន​របស់លោក​អស់ហើយ​៕ 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់