adverise with khmeread 0

​បើ​អ្នក​គិតថា​ជីវិត​របស់​អ្នក​ពុះពារ​មក​ទាំង​លំបាក​នោះ ក្រឡេក​មក​មើល​ក្មេង​នៅ​តំបន់​ជនបទ​ចិន​នេះ​សាកមើល​សិន​!

    ​ក្រុម​កុមារ​មួយក្រុម​ដែល​ឡើង​នៅលើ​ភ្នំ​កម្ពស់ ២.៥០០​ហ្វី​ត (៧៦២​ម៉ែត្រ​) ដើម្បី​ធ្វើដំណើរ​ទៅកាន់​សាលា​មួយ​នៅក្នុង​ប្រទេស​ចិន ទីបំផុត​ពួកគេ​អាច​ទទួលបាន​ជណ្តើរ​សមរម្យ​មួយ​ហើយ​។​

​    ​សិស្ស​តូចៗ​ចំនួន ១៥​នាក់​ប្រើប្រាស់​ជណ្តើរ​ឫស្សី​ដែល​គ្មាន​សុវត្ថិភាព​មួយ​តោង​តាម​ជន្ល​ង​ជ្រោះ​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ភូមិ​រៀងរាល់​ពីរ​សប្តាហ៍​ម្តង​នៅក្នុង​តំបន់​ជនបទ Zhaojue ភាគ​និរតី​ប្រទេស​ចិន ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​បានទទួល​ការអប់រំ​។​

​    ​ជណ្តើរ​ដែល​មើលទៅ​ពិតជា​គួរឱ្យ​ស្រៀវ​ឆ្អឹងខ្នង​មួយ​នេះ គឺជា​មធ្យោបាយ​តែមួយគត់​នៃ​ការធ្វើដំណើរ​ទៅ​ភូមិ និង​ត្រូវបាន​ប្រើ​ដោយ​ប្រជាជន​ចំនួន ៧២ គ្រួសារ​ដែល​រស់នៅក្នុង​តំបន់​ជនបទ​មួយ​នោះ​។​

​    ​រូបភាព​នៃ​កុមារ​តូចៗ​ចន្លោះ​ពី​វ័យ ៦ ទៅ ១៥​ឆ្នាំ ទាំងនេះ​ត្រូវបាន​ចែកចាយ​នៅលើ​បណ្តាញ​អ៊ីនធឺណិត​កាលពីពេល​ថ្មី​នេះ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​តំបន់ Liangshan ប្រកាស​គម្រោង​នៃ​ការរៀបចំ​ដំឡើង​ជណ្តើរ​ដែកថែប​ដើម្បី​ជួយ​សម្រួល​កុមារ​ទាំងនោះ​រហូត​ទទួលបាន​សុវត្ថិភាព ខណៈ​ដំណោះស្រាយ​រយៈពេល​វែង​អាច​នឹង​ត្រូវធ្វើ​នាពេលខាងមុខ​ទៀត​៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់