adverise with khmeread 1

​មិនទាន់​ថត​ផង ប៉ុស្តិ៍​ចិន​មួយ​ហ៊ាន​ឱ្យ​ថ្លៃ​មួយ​ភាគ ៥០ ម៉ឺន​ដុល្លារ​សម្រាប់​រឿង​នាង​មច្ឆា​តូច​សម្តែង​ដោយ Lee Min Ho និង Gianna Jun

    ​តារាភាពយន្ត Lee Min Ho និង Gianna Jun នឹង​សម្តែង​ក្នុង​រឿង​ភាគ​ថ្មី​របស់​អ្នកស្រី Park Ji Eun អ្នកសរសេរ​រឿង​ភាគ​ល្បី My Love From The Star ឆ្នាំ ២០១៣​។ នេះ​បើតាម​សមាគម​ឧស្សាហកម្ម​ភាពយន្ត​កូរ៉េ​ទម្លាយ​ឱ្យដឹង​។

​    ​ប៉ុស្តិ៍​ទូរទស្សន៍​ចិន​ជាច្រើន​បាន​ប្រជែង​គ្នា​រួចទៅហើយ​ដើម្បី​សុំ​សិទ្ធិផ្តាច់មុខ​បញ្ចាំង​រឿង​ដែល​មិនទាន់បាន​ថត The Little Mermaid (​នាង​មច្ឆា​តូច​) ដែល​យក​ស្ទីល​តាម​គំនូស​ជីវ​ច​ល​រឿង The Legend Of The Blue Sea​។

​     តាម​សេចក្តីរាយការណ៍ ប៉ុស្តិ៍​ទូរទស្សន៍​ចិន​មួយ​ហ៊ាន​ឱ្យ​ថ្លៃ​ដល់​ទៅ ៥៩០ លាន​វ៉ុ​ន (៥០ ម៉ឺន​ដុល្លារ​) ក្នុង​មួយ​ភាគ ហើយ​នេះ​គ្រាន់តែ​ជាត​ម្លៃ​ចាប់ផ្តើម​ប៉ុណ្ណោះ តម្លៃ​អនាគត​ដែល​គេ​នឹង​ដេញថ្លៃ​អាច​ខ្ពស់​ជាងនេះទៀត​ក្នុង​មួយ​ភាគ​៕

adverise with khmeread
ប្រភព៖ Straitstimes

មតិយោបល់