160527151607 north korea fake facebook 780x439

កូរ៉េខាងជើង​បង្កើត Facebook កូនកាត់​សម្រាប់​ពលរដ្ឋ​ខ្លួន​ភ្ជាប់​ទំនាក់ទំនង​

    ​ប្រសិនបើ​អ្នក​គិតថា​បានទទួល​ទំនាក់ទំនង​និង​ភាពស្និទ្ធស្នាល​មិនទាន់​គ្រប់គ្រាន់​ពី Facebook សូម​សាកល្បង​បណ្ដាញ​សង្គម​របស់​កូរ៉េខាងជើង​នេះ​ល៎​មើល​។​

​    ​ចូលទៅ​វេ​ប​សាយ Starcon.net.kp ហើយ​អ្នកនឹង​ឃើញ​វេ​ប​សាយ​ដែល​ស្រដៀង​ទៅនឹង Facebook ដែរ​។ វា​ត្រូវបាន​គេ​ហៅថា "Best Korea's Social Netwrok" ហើយ​នៅ​ទំព័រមុខ​មាន​បដា​ពណ៌​ខៀវ​ស្ដើង​មួយ​នៅ​ខាងលើ​គេ​ជាមួយនឹង​កន្លែង Search មួយ​។​

​    ​បន្ទាប់ពី​អ្នក​ចុះឈ្មោះ​សម្រាប់​គណនី​មួយ អ្នក​អាច​បង្ហោះ​រូបថត​និង​រូប Profile ស្វែងរក​មិត្ត និង​ផ្ញើ​សារ​ទៅ​ពួកគេ ផុស​ជា​សារ​នៅលើ Status និង​អូស​មើល​ព័ត៌មាន​ថ្មីៗ​ជាដើម​។​

​    ​លោក Doug Madory នាយក​នៃ​អ្នកវិភាគ​អ៊ី​ន​ធឺ​ណេ​ត​នៅ​ក្រុមហ៊ុន Dyn បាន​ចូល​លេង​លើ​វេ​ប​សាយ​នោះ​ដោយ​ចៃដន្យ​កាលពី​ថ្ងៃ​សុក្រ​នេះ​។​

​    ​គាត់​សង្ស័យថា​នរណាម្នាក់​បាន​បង្កើត​វា​ឡើង​ក្នុងប្រទេស​កូរ៉េខាងជើង​ក្នុង​គោលបំណង​ធ្វើការ​សាកល្បង ប៉ុន្ដែ​នៅតែ​ងឿងឆ្ងល់​អំពី​មូលហេតុ​ជាច្រើន​ចំពោះ​បណ្តាញ​សង្គម​កូនកាត់​នេះ​។​

​    ​លោក​បាន​ប្រាប់​ទៅ CNN ថា "​វា​មិនធម្មតា​ទេ​ដែលមាន​វេ​ប​សាយ​បង្ហោះ​នៅ​កូរ៉េខាងជើង​។ មិន​ប្រាកដថា​នេះ​គឺជា​គម្រោង​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង​នោះទេ​។ ប៉ុន្ដែ​នរណាម្នាក់​នៅក្នុង​ប្រទេស​នេះ​បានធ្វើ​វា​ហើយ​"​។​

​    ​គាត់​និយាយថា វា​មិនធម្មតា​ទេ​ដែល​មនុស្ស​ខាងក្រៅ​ប្រទេស​កូរ៉េខាងជើង​អាច​ចូល​វេ​ប​សាយ​នោះបាន​។​

​    ​នរណាម្នាក់​បាន​បង្កើត​បណ្ដាញ​សង្គម "Best Korea's Social Network" ដោយ​ប្រើ​ភាសាសរសេរ​កម្មវិធី phpDolphin ដែល​អាចឱ្យ​អ្នកបង្កើត​ក្លូន​មួយ​របស់ Facebook​។​

​    ​ច្បាប់​អ៊ី​ន​ធឺ​ណេ​ត​ប្រទេស​កូរ៉េខាងជើង​គឺ​តឹងរ៉ឹង​ខ្លាំងណាស់​។ ប្រជាជន​ភាគច្រើន​ក្នុងប្រទេស​នេះ​បាន​ផ្អាក​ពី​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​។​

​    ​គេ​មិន​ច្បាស់​ថា​វេ​ប​សាយ​នេះ​ចេញ​តាំងពី​ពេលណា ឬក៏​មនុស្ស​ប៉ុន្មាន​នាក់​ទៅហើយ​ដែល​បាន​ចុះឈ្មោះ​នៅទីនេះ​ទេ​៕

ប្រភព៖ CNN

មតិយោបល់