adverise with khmeread 7f334b68 9006 49f0 ad58 596c448dd26d

ឃាត់​ម្នាក់​រំលោភ​កូនស្រី​ចុង​អាយុ​១៣​ឆ្នាំ ​និង​ម្នាក់​វាយ​ប្រពន្ធ​ដល់​ស្លាប់​

    ក្រចេះ ៖ ប៉ូលិស​ខេត្តក្រចេះ​បាន​ឃាត់​បុរស​ ២​ នាក់​ក្នុង​ ២​ ករណី​ផ្សេងគ្នា​នា​ថ្ងៃទី​៣១ ខែ​ឧសភា​នេះ គឹ​ម្នាក់​ចាប់រំលោភ​កូនស្រី​ចុង​អាយុ​១៣​ឆ្នាំ​បានសម្រេច​ និង​ម្នាក់ទៀត​វាយ​ប្រពន្ធ​រហូតដល់​ស្លាប់។​

    ករណី​ទី​១- មាន​ករណី​រំលោភ​សេពសន្ថវៈ លើ​អនីតិជន​គឺ​ឱ្យ​ពុក​ចុង​រំលោភ​កូនស្រី​ដើម​អាយុ​ ១៣​ ឆ្នាំ​បានសម្រេច​នៅ​ចំណុច​ភ្នំ​ខៀវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ  ខេត្តក្រចេះ។​

    ប៉ូលិស​និ​យ​ថា ជនល្មើស​ឈ្មោះ​ មាស បន ភេទ​ប្រុស អាយុ​៤០ឆ្នាំ ជាតិខ្មែរ រស់នៅ​ចំណុច​ស្រែ​ល្អក់ ភូមិ​ស្រែ​ស្បូវ  ឃុំ​ក្បាលដំរី  ស្រុក​សំបូរ  ខេត្តក្រចេះ។​ ចំណែក​ជន​រង​​គ្រោះ​ភេទ​ស្រី អាយុ​13​ឆ្នាំ ត្រូវជា​កូនស្រី​ចុង។​

    ប៉ូលិស​និយាយថា ថ្ងៃទី២៥ ខែ​ឧសភា​ ឆ្នាំ២០១៦ ជនល្មើស​បាន​នាំ​កូនចុង​ទៅ​អារឈើ​នៅក្នុង​ព្រៃ ដើម្បី​ដាំបាយ​ឲ្យ​ខ្លួន​ស៊ី។ លុះដល់​ថ្ងៃទី​២៧ ខែ​ឧសភា ​ឆ្នាំ​២០១៦ ជនល្មើស​បាន​វាយ​ជនរងគ្រោះ​នឹង​ពូថៅ ហើយ​ចាប់រំលោភ​កូនចុង​រហូត​បានសម្រេច​។ បន្ទាប់មក​គំរាម​មិនឱ្យនិយាយប្រាប់​ម្តាយ។​

    រហូតដល់​ថ្ងៃទី២៨ ខែ​ឧសភា​ ឆ្នាំ​២០១៦ បាន​ត្រឡប់មកផ្ទះ​វិញ។ ដល់​ថ្ងៃទី​២៩ ខែឧសភាឆ្នាំ២០១៦ ជនរងគ្រោះ​បាន​ប្រាប់​ម្តាយ​នូវ​រឿងរ៉ាវ​កើតឡើង​នៅក្នុង​ព្រៃ។ ហើយ​នៅ​ថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ២០១៦​ នេះ​ទើប​ម្តាយ​មកប្តឹង​សមត្ថកិច្ច​តែម្តង។ ក្រោយពី​ទទួល​ពាក្យបណ្តឹង​ប៉ូលិស​បាន​ឃាត់​ជនល្មើស​ចាត់ការ​តាម​នីតិវិធី។​

    ករណី​ទី​២- មាន​ករណី​អំពើ​ហី​ង្សា​គ្រួសារ​កើ​ឡើង​ប្រព្រឹត្ត​ដោយ​សហព័ន្ធ​បណ្តាល​ឲ្យ​ស្លាប់​កាលពី​ថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ​២០១៦ នៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ បន្ទាប់មក​ប៉ូ​លិ​សាន​ឃាត់ខ្លួន​នៅ​ថងៃទី​៣១ ខែ​ឧសភា ​ឆ្នាំ​២០១៦​បន្ទាប់ពី​ប្រពន្ធ​ស្លាប់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ាស់ មី​អាស់ ភេទ​ស្រី ជនជាតិ​ចាម​ជា​ប្រពន្ធ។ ចំណែក ជនល្មើស​ឈ្មោះ សា កក ភេទ​ប្រុស ជនជាតិ​ចាម​ត្រូវជា​ប្តី។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ២០១៦​2016  ជនសង្ស័យ​ឈ្មោះ សា កក បាន​វាយ​ប្រពន្ធ​ឈ្មោះ ម៉ាស់ មី​អាស់ (​ជា​ប្រពន្ធ​)  ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ២០១៦​​។​

    លុះ​ឪពុក​ម្តាយ​ជនរងគ្រោះ​ឃើញ​សភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ ក៏បាន​បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម។ លុះដល់​ថ្ងៃទី​២៤ ​ខែ​ឧសភា​ ឆ្នាំ២០១៦ មន្ទីរពេទ្យ​នៃ​ប្រទេស​វៀតណាម និយាយថា របួស​នៅ​ខាងក្នុង​ធ្ងន់ធ្ងរ​ពេក​មិនអាច​ព្យាបាល​បាន ក៏​ឱ្យ​ត្រឡប់មកវិញ។​

    ពេលធ្វើ​ដំណើរ​បាន​ពាក់កណ្ដាល​ផ្លូវ​ជនរងគ្រោះ​ក៏បាន​ស្លាប់​វេលា​ម៉ោង​១២យប់ ថ្ងៃទី​២៤ ខែ​ឧសភា​ ឆ្នាំ២០១៦ ឈានចូល​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០១៦។ ហើយ​សព​ត្រូវបាន​យកមក​ទុក​និង​បញ្ចុះ​នៅ​ចំណុច​ភ្នំ​ខៀវ ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សំបូរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់