adverise with khmeread 5544684d 9500 4d90 8f6d b5775b68c3e3

រថយន្ដ​ដឹក​ស្រា​បៀ​កម្ពុ​ជាជាង​១​ពាន់​កេស​ដាច់​ចង្កូត​ធ្លាក់​ពីលើ​ផ្លូ​វ​

    ភ្នំពេញ ៖ ​រថយន្ដ​ដឹក​ស្រា​បៀរ​កម្ពុជា បាន​ដឹក​ស្រា​បៀរ​ជាង​ ១ ​ពាន់​កេស ដែល​លើស​ចំណុះ​របស់​វា​និង​បើក​ក្នុង​ល្បឿន​លឿន ខណៈ​ដល់​ផ្លូវ​កោង​ក៏បាន​ដាច់​ចង្កូត​ធ្លាក់​ពីលើ​ផ្ល​វ​បណ្ដាល​ឲ្យ​ចាក់ចោល​ពៀសពេញ​ស្រែ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ។​

    ហេតុការណ៍​នេះ​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង១២ និង៤០នាទី​ថ្ងៃត្រង់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅ​ភូមិ​សេរី​ដីដុះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។​

    ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​ឃើញ​មាន រថយន្ដ​មួយគ្រឿង ដែលជា​រថយន្ដ​របស់​ក្រុមហ៊ុន​កម្ពុជា ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-5227 បើ​កបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​តាមផ្លូវ​ទំនប់ ៧ មករា។​

    លុះ​មកដល់​ចំណុច​កើ​ត​ហេតុ​ដែលជា​ផ្លូវ​កោង ក៏​ស្រាប់តែ​រថយន្ដ​បាន​ដាច់​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​តែម្ដង​បណ្ដាល​ឲ្យ​រាយប៉ាយ​ពេញ​ស្រែ​។​

    ប្រភព​ដដែល​បាន​បន្ដទៀតថា​សង្ស័យ​ម​ក​ពី​រថយន្ដ​នោះ​ដឹក​លើ​ស​ចំណុះ បាន​បណ្ដា​ឱ្យដាច់​ចង្កូត​ធ្លាក់​ផ្លូវ​បែបនេះ​។​

    ក្រោយពេលកើ​ត​ហេតុ​សមត្ថកិច្ច បាន​ចុះ​មកដល់​កន្លែង​កើត​ហេតុ តែ​ដោយ​ពុំមាន​ការប៉ះពាល់​ដល់​ស​ម្ប​ត្តិ​សាធារណៈ ក៏​ខាង​សមត្ថកិច្ច​បានប្រគល់​ឱ្យ​ក្រុមហ៊ុន ស្ទូច​យកទៅ​ជួសជុល​ធ្វើដោយ​ខ្លួនឯង​តែម្ដង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់