adverise with khmeread Add3f497 b84b 4e36 ba35 1e170737b90f

គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ថ្មគោល​

    បាត់ដំបង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មូ​យ​កើតឡើង​រវាង​ម៉ូតូ​ និង​រថយន្ត​នៅ​រសៀល​ថ្ងែ៣០ ​ខែឧសភា ​ឆ្នាំ​២០១៦ នៅ​ម៉ោង៣ ​និង​៥០​នាទី លើផ្លូវ​ជាតិ​លេខ ៥៧B ​ក្រុម២​ ចំណុច​ភូមិ​កណ្តាល​ជើង​ ឃុំ​គោគ​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង។

    ប៉ូលិស​និយាយថា ដំបូងម៉ូតូ​ម៉ាក​ហុងដា​សេរី ០១៣ ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង 1R-1581 ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ អាន ចិន្តា ភេទ​ប្រុស ​អាយុ៥៥ ​រស់នៅ​ភូមិ​កណ្តាល​ជើង ​ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​ថ្មគោល​ដើម្បី​ព្យាបាល​។​

    ចំណែក​បើកបរ​រថយន្ត​វិញ​ឈ្មោះ​ សាក់ ឡេង ​ភេទ​ប្រុស ​អាយុ ​២៧ ​ឆ្នាំ​រស់នៅ​ភូមិ​កៀន​កែស​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង រត់ចោល​រថយន្ត​បាត់។ រីឯ​រថយន្ត​ម៉ាក​កា​ម៉ា​រី​សេរី ៩៥ ​ពណ៌​ស្លាប​ក្អែក​ពាក់​ស្លាក​លេខ​ភ្នំ​ព​ញ ​2D-5699​។​

    មូលហេតុ រថយន្ត​បើក​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​ទិសខាងកើត​ពេលមកដល់​ចំណុច​គ្រោះថ្នាក់​បាន​បុក​ម៉ូតូ​ក្នុងទិសដៅ​ស្របគ្នា ម៉ូតូ​បម្រុង​បត់​ឆ្វេង​ពេញ​មួយ​ទំហឹង​តែ​មិន​ស្លាប់៕

adverise with khmeread

មតិយោបល់