adverise with khmeread Screen shot 2015 11 25 at 11.26.50 am

ជាប់គុក​អស់ ៤៤ ឆ្នាំ ចេញ​មកវិញ​ភ្ញាក់ផ្អើល​នឹង​បច្ចេកវិជ្ជា​ទំនើប​មិន​នឹកស្មាន​ដល់​

​    ​លោក Otis Johnson ត្រូវបាន​ដោះលែង​ពី​គុក​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់ពី​ត្រូវបាន​ឃុំឃាំង​អស់​រយៈពេល ៤៤ ឆ្នាំ​។ គាត់​ត្រូវបាន​កាត់​ទោះ​នៅ​អាយុ ២៥ ឆ្នាំ និង​ដោះលែង​វិញ​នៅ​អាយុ ៦៩ ឆ្នាំ​។​

​    ​បរិយាកាស​ខាងក្រៅ គាត់​បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ពិភពលោក​ដែលមាន​ការផ្លាស់ប្ដូរ​ខ្លាំង សម្ភារៈ​ទំនើបៗ​ខុសពី​ពិភពលោក​ដែល​គាត់​បាន​ចាកចេញ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ។​

​    ​ក្នុង​កិច្ចសំភាសន៍​មួយ​ជាមួយនឹង​ទូរទស្សន៍ Al Jazeera បានឱ្យដឹងថា​លោក Johnson បាន​ចូល​ទស្សនា​ទីលាន Times Square ក្នុង​ទីក្រុង​ញូវយ៉ក ជា​កន្លែង​ដែល​គាត់​បាន​ភ្ញាក់ផ្អើល​ជាខ្លាំង​និង​បាន​យល់​ភ្ញាក់ផ្អើល​ខ្លាំង​ជាមួយនឹង​បច្ចេកវិជ្ជា​នៅ​ជុំវិញខ្លួន​គាត់ ក្នុងនោះ​មនុស្ស​ខ្លះ​បាន​ដោត​កាស​ស្ដាប់​បទ​ចម្រៀង ដែល​មើលទៅ​ដូច​ក្រុម​ស៊ើបអង្កេត CIA អ្នក​ថ្មើរជើង​ខ្លះ​កំពុងនិយាយ​ម្នាក់ឯង​នៅលើ iPhone របស់​ពួកគេ និង​ផ្ទាំង​ប៉ាណូ​វីដេអូ​អ៊ី​យូ​តា​បំភ្លឺ​បង្អួច​ពីមុខ​ហាង​យ៉ាង​ប្លែក​ភ្នែក​ជាដើម​៕\

ប្រភព៖ Techinsider

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់