adverise with khmeread Egg pasta2

អាន​អត្ថបទ​នេះហើយ សូម​ឈប់​ចាក់ទឹក​ស្រុស​មី Pasta ចោល​ទៀត​ទៅ​!

​    ​អ្នក​មិនគួរ​ចាក់ទឹក​ស្រុស​មី Pasta ចោល​នោះទេ ព្រោះ​អ្នក​អាច​ប្រើប្រាស់​ទឹក​ទាំងនោះ​ជា​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​បាន​។​

​    ​១. ចម្អិន​អាហារ​
​    ​- ទឹក​ដែល​សល់​បន្ទាប់ពី​ស្រុស Pasta រួច លោកអ្នក​អាចយ​កវាម​កដាំ​ស្ល​បាន ព្រោះ​ធ្វើបែបនេះ​គឺជា​វិធី​សន្សំសំចៃ​។​

​    ​២. ត្រាំ​បន្លែ​
​    ​- ត្រាំ​បន្លែ និង​បន្លែក្រៀម​ក្នុង​ទឹក​ស្រុស Pasta គឺ​ពិតជា​ល្អ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ ព្រោះ​ទឹក​នេះ​ជួយ​បង្កើន​ប្រសិទ្ធិភាព​របស់​បន្លែ​ទាំងនេះ​ទ្វេដង​។​

​    ​៣. យក​ទឹក​នេះ​លាប​សើមៗ​លើ​នំប៉័ង និង​ភី​ហ​ស្សា​
​    ​- ទឹក​នេះ​មាន​រសជាតិ​ប្រៃ​ល្មម​អាច​លាប​សើមៗ​លើ​នំប៉័ង និង​ភី​ហ្សា​ផ្ទាប់​ជាមួយ​ទឹកជ្រលក់​ផ្សេងៗ​។​

​    ​៤. យក​ធ្វើជា​ទឹកជ្រលក់​
​    ​- យក​ទឹក​នេះ​ទៅ​លាយ​ជាមួយ​គ្រឿងផ្សំ​ដែល​លោកអ្នក​ចូលចិត្ត​ដើម្បី​បង្កើត​ទឹកជ្រលក់​ដ៏​មានឱជារស​។​

​    ​៥. ជួយ​ដល់​សក់​
​    ​- ប្រសិនបើ​អ្នក​ម៉ាស្សា​សក់​ក្បាល​របស់​អ្នកជា​មួយ​ទឹក​នេះ សក់​របស់​អ្នក​នឹងមិន​ត្រូវបាន​បំផ្លាញ​និង​ស្ងួត​តទៅទៀត​នោះទេ ប៉ុន្តែ​ត្រូវ​ម៉ាស្សា​និង​លាង​ទឹក​ឱ្យ​លឿន​ប​និ្ត​ច កុំ​ទុក​យូរពេក​។​

​    ​៦. ម៉ាស្សា​ជើង​
​    ​- ដើម្បី​កាត់បន្ថយ​ការ​ហើម​និង​ការឈឺចាប់​នៅត្រង់​ជើង ត្រាំ​ជើង​របស់​លោកអ្នក​ទៅក្នុង​ទឹក​នេះ​នៅពេល​វា​ក្តៅ​ឧណ្ហៗ​។​

​    ​៧. ស្រោច​រុក្ខជាតិ​
​    ​- ទឹក​នេះ​ក៏​អាចជួយ​អ្នក​ក្នុងការ​ថែរក្សា​រុក្ខជាតិ​ផងដែរ តែ​ទុកឱ្យ​ត្រជាក់​សិន​ចាំ​ស្រោច​៕

adverise with khmeread
ប្រភព៖ newremedies

អ្នកនឹងចូលចិត្ត

មតិយោបល់