Aaaa

តើ​អ្នកមាន​ស្នាម​ឆ្នូត​ទាំងនេះ​ទេ​? នេះ​ជា​អត្ថន័យ​របស់​វា​!

    ​មនុស្ស​ភាគច្រើន​គឺ​ចង់ដឹង​ចង់ឃើញ​អំពី​ថា​តើ​ខ្លួន​នឹង​មានកូន​ប៉ុន្មាន​នាក់​។ វិធី​មើល​បាតដៃ​នេះ​អាច​ដោះស្រាយ​បញ្ហា​ចម្ងល់​នេះ​បាន​។​

​    ​យោងតាម​អ្នកវិទ្យាសាស្ត្រ​មាន​ខ្សែបន្ទាត់​ពីរ​៖ ខ្សែ​វែង​តំណាងឱ្យ​កូនប្រុស​និង​ខ្សែ​ខ្លី​តំណាងឱ្យ​កូនស្រី​។ ខ្សែ​ពីរ​នេះ​បង្ហាញថា​អ្នកនឹង​មានកូន​ប៉ុន្មាន​នាក់ និង​ភេទ​ជា​ភេទ​ប្រុស​ឬ​ស្រី​។ ឧ​. ប្រសិនបើ​មាន​ខ្សែ​វែង ២ និង ខ្លី ១ បានន័យថា លោកអ្នក​នឹងមាន​កូន​ប្រុស ២​នាក់ និង​កូនស្រី ម្នាក់ (​ដូច​ក្នុង​រូប​)​។  

​    ​ធ្វើ​ម៉េច​ដើម្បី​រក​ជោគវាសនា​ដែល​បានកំណត់​សម្រាប់​អ្នក​? មើល​លើ​ដៃ​និង​ស្វែងរក​ខ្សែបន្ទាត់​នោះ​។ ខ្សែបន្ទាត់​ពីរ​នោះ​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា Cote Mercury ដែលមាន​ទីតាំងនៅ​ខាងក្រោម​ម្រាម​កូនដៃ​។ ចំនួន​ខ្សែបន្ទាត់​នៅ​ទីនោះ​គឺ​តំណាងឱ្យ​ចំនួន​កូន​ដែល​អ្នក​នឹងមាន​ក្នុងពេល​អនាគត​។​

​    ​មិនចាំបាច់​ព្រួយ​ឡើយ ប្រសិនបើ​អ្នក​មិនអាច​រកឃើញ​ខ្សែបន្ទាត់​ទាំងនោះ​។ ខ្សែ​នេះ​នឹង​លេចចេញ​នៅពេល​ណាមួយ​ជាក់​ជាមិនខាន សូមកុំ​បារម្ភ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ត្រូវ​រៀបចំខ្លួន​ដើម្បី​ស្វែងរក​គូ​អនាគត​ពី​ឥឡូវ​ទៅ​៕

ប្រភព៖ newremedies

អ្នកនឹងចូលចិត្ត

មតិយោបល់