adverise with khmeread 1

មូល​ហេតុដែល​ស្ត្រី​ឈឺ​សុដន់​មុនពេល​មក​រដូវ និង​វិធី​បំបាត់​ការឈឺចាប់​

    ​មូលហេតុ​អ្វី​បានជា​ឈឺ​សុដន់​មុនពេល​មក​រដូវ​? នេះ​គឺ​ដោយសារតែ​អ័រម៉ូន​។ ការកើនឡើង​អ័រម៉ូន Estrogen មុន​ការបញ្ចេញ​ពង​អូវុល​បង្ក​ឱ្យ​បំពង់​សុដន់​រីក​មាឌ ខណៈ​ការកើនឡើង​អ័រម៉ូន Progesterone អំឡុង​មួយ​សប្តាហ៍ មុន​រដូវ​មកដល់​បាន​ជំរុញឱ្យមាន​ការលូតលាស់​ក្រពេញ​ទឹកដោះ​។ ជា​លទ្ធផល​ធ្វើឱ្យ​សុដន់​ឈឺចាប់ ឬ​ហើម នៅមុន​ពេល​មក​រដូវ​។ 

​      ដើម្បី​បំបាត់​ការឈឺចាប់ ត្រូវ​ព្យាយាម​ពាក់អាវ​ត្រ​នា​ប់​ដែល​មិន​តឹង​ពេក លេបថ្នាំ​បំបាត់​ការឈឺចាប់ និង ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​។ លោកអ្នក​ត្រូវ​កាត់បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន អំបិល និង​អាហារ​សម្បូរ​ខ្លាញ់​អំឡុង​សប្តាហ៍ មុនពេល​មក​រដូវ​។ លោកអ្នក​ក៏​អាច​សួរ​វេជ្ជបណ្ឌិត​អំពី​ការផឹក​ថ្នាំ​វីតាមីន B6 វីតាមីន E និង​ថ្នាំ Evening Primrose Oil​។ បន្ទាប់ពី​រដូវ​បានចាប់ផ្តើម បញ្ហា​ឈឺ​សុដន់​នឹង​បាត់​ទៅវិញ​។ ទោះយ៉ាងណា ប្រសិនបើ​ការឈឺ​សុដន់​បន្ត​រាល់ថ្ងៃ​អស់ពីរ​បី​សប្តាហ៍ ឬ​ប្រែជា​អាក្រក់​ជាង​នេះ ឬ ឈឺ​ត្រង់​សុដន់​នៅ​កន្លែង​ជាក់លាក់​ណាមួយ សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​៕

​ប្រភព​៖  newremedies

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់