adverise with khmeread 1

ស្រវឹងបើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន បុករថយន្តស៊េរីទំនើបមួយគ្រឿង

   ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​វី​ហ្គូ​ឆ្លងផ្លូវ ដោយ​មិន​ប្រយ័ត្ន​ក៏បាន​បុក​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​បណ្តាលឱ្យ​រង​ការខូចខាត កាលពី​វេលា​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំ​ណុប​ស្តុ​ប​ត្រឡោកបែក ស្ថិតក្នុង​សង្កាត់​បឹង​កង​ទី​១ ខណ្ឌទួលគោក ។​
   ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​វី​ហ្គូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-8387 បើកបរ​ដោយ​បុរស​ម្នាក់​មាន​ស្ថាន​ភាពស្រវឹង ស្រា​ជោគជាំ បើក​តាម​បណ្តោយ​ផ្លូវ​លេខ​១០៦ ទិសដៅ​ពី​កើ​តទៅ​លិច​បត់​ឡើងទៅ​ផ្លូវ​លេខ​៥៩៨​។​
     ខណ​:​មកដល់​ចំណុចកើតហេតុ​បាន​បុក​រថយន្ត​សេរី​ទំនើប​មួយគ្រឿង ម៉ាក ALPHART ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-1369 ពី​ចំហៀង​បណ្តាលឱ្យ​រង​ការខូចខាត ។​ប៉ូលិស​ពុំទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ​។​
   ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បានធ្វើការ​សម្រប សម្រួល តែ​ភាគី​ទាំង​២​និយាយ​គ្នា​មិនត្រូវ ទើប​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​និង​យកទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕​

adverise with khmeread

មតិយោបល់