adverise with khmeread Shutterstock 249360427 700x434

ប្រើ​ប្រេងដូង​ដើម្បី​ទប់ស្កាត់​សក់ស្កូវ និង​ទំពែក​

​    ​ប្រេងដូង​គឺជា​របស់​មួយ​នៃ​ផលិតផល​ធម្មជាតិ ដែល​អ្នក​អាច​រក​ទិញ​បាន​នៅ​គ្រប់​ផ្សារ​។ អ្នក​អាច​ប្រើ​ប្រេងដូង​សម្រាប់​បញ្ហា​ផ្សេងៗ​ជាច្រើន​ដែល​រាងកាយ​អ្នកត្រូវការ ជាពិសេស​សម្រាប់​សក់រ​បស់​អ្នក​។​

​    ​ជាក់ស្ដែង វា​អាច​ប្រើ​សម្រាប់​ចម្អិន​អាហារ ហើយ​អ្នក​អាច​សម្រេចបាន​នូវ​សម្រស់​បែប​ធម្មជាតិ​ជាមួយនឹង​សារធាតុ​ដ៏​អស្ចារ្យ​របស់​ប្រេងដូង​ផងដែរ​។​

​    ​ដូច្នេះ​តើ​ប្រេងដូង​អាចធ្វើ​អ្វី​សម្រាប់​សុខភាព​សក់​របស់​អ្នក​?

​    ​* ទប់ស្កាត់​សក់ស្កូវ​
​    ​អ្នក​កាន់តែ​ចាស់ ឫស​សក់​របស់​អ្នកនឹង​ចេញ​ស្កូវ​។ ប្រេងដូង​បង្ការ​ពី​ការប្រែប្រួល​ពណ៌​សក់ ដោយ​គ្រាន់តែ​លាបប្រេង​នោះ​នៅលើ​ស្បែកក្បាល​រាល់ថ្ងៃ វា​នឹង​ជួយ​ការពារ​ឫស​សក់​មិនឱ្យ​ប្រែជា​ស្កូវ​ងាយៗ​នោះឡើយ​។​

​    ​* កម្ចាត់​ចៃ​
​    ​ប្រសិនបើ​កូន​របស់​អ្នក​ចាប់ផ្ដើម​បង្ហាញ​សញ្ញា​នៃ​ចៃ ហើយ​ចង់​ចៀសវាង​ការប្រើ​សាប៊ូ​កម្ចាត់​ចៃ​មាន​ជាតិពុល ដែល​អាចធ្វើឱ្យ​រលាក​ស្បែកក្បាល​និង​ច្រុះ​សក់ ដូច្នេះ​សូម​សាកល្បង​ប្រេងដូង​។ ប្រេងដូង​អាច​ប្រើ​សម្រាប់​កម្ចាត់​ចៃ​បាន ដោយ​គ្រាន់តែ​ត្រដុស​ប្រេងដូង​លើ​សក់​និង​ស្បែកក្បាល ចៃ​នឹង​ស្ទះខ្យល់​ងាប់​មួយ​រំពេច​។  

​    ​* ប្រឆាំងនឹង​អង្គែ​លើ​ស្បែកក្បាល​
​    ​ប្រេងដូង​អាច​ផ្ដល់​ស្បែកក្បាល​នូវ​សំណើម​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​ផ្សិត​លើ​ក្បាល​។​

​    ​* ធ្វើឱ្យ​សក់​ទន់​រលោង​
​    ​អ្នកនឹង​ត្រូវបាន​បង្កា​រ​ពី​ការ​ខូច​សក់ ព្រមទាំង​កាត់បន្ថយ​ការបាត់បង់​ប្រូតេអ៊ីន​លើ​ស្បែកក្បាល ពេល​កក់​ប្រេងដូង​រាល់ថ្ងៃ​។​

​    ​* បញ្ឈប់​ការ​ជ្រុះ​សក់​
​    ​ប្រេងដូង​អាច​ត្រូវបាន​ប្រើ​សម្រាប់​បង្ការ​ការ​ជ្រុះ​សក់​បាន​។ វា​មាន​សារធាតុ​ខ្លាញ់​ចិញ្ចឹម​ដែលមាន​សុខ​ភាពល្អ​សម្រាប់​ស្បែកក្បាល​និង​សក់​បែក​ចុង ព្រមទាំង​ប្រយុទ្ធប្រឆាំង​ស្បែកក្បាល​ដែលមាន​មេរោគ​និង​កាត់បន្ថយ​ការ​រលាក​ស្បែកក្បាល​ផងដែរ​៕

adverise with khmeread
ប្រភព៖ newremedies

អ្នកនឹងចូលចិត្ត

មតិយោបល់