ទឹកស្ពៃក្តោបសម្បូរទៅដោយជាតិសរសៃហ្វាយបឺ ដែលជួយក្នុងការទប់ស្កាត់ជំងឺទឹកនោមផ្អែម ព្រោះវាជួយទប់ស្កាត់ការស្រូបយកជាតិស្ករចូលក្នុងរាងកាយ។
ទឹកស្ពៃក្តោបពិតជាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ព្រោះវាជួយឱ្យកោសិកាលំពែងរស់ឡើងវិញ ហើយវាមានប្រសិទ្ធភាពជាងញាំស្ពៃក្តោបទៅទៀត ព្រោះជាតិសែលុយឡូសក្នុងស្ពៃក្តោបអាចធ្វើឱ្យឈឺពោះ។
ទឹកស្ពៃក្តោបសម្បូរប្រូតេអ៊ីន វីតាមីន C, B1, B2, B6, PP, K, U ប៉ូតាស្យ៉ូម និងម៉ាញ៉េស្យ៉ូម។
អ្នកវិទ្យាសាស្ត្រជឿថា ទឹកស្ពៃក្តោបមានគុណសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងប្រឆាំង Hypoglycemia (ការខ្វះជាតិស្ករខុសប្រក្រតីក្នុងឈាម) ដែលជួយក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។
យោងតាមលទ្ធផលស្ទាបស្ទង់ក្នុងឆ្នាំ ២០០៨ គេបានរកឃើញថា ទឹកស្ពៃក្តោបអាចជួយបន្ថយជាតិគ្លុយកូសក្នុងឈាម និងអាចជួយសម្រកទម្ងន់បានទៀតផង។
* គ្រឿងផ្សំ
- ស្ពៃក្តោមហាន់ ៣ កែវ (៧០០ ក្រាម)
- ទឹកបរិសុទ្ធ ៤០០ មិល្លីលីត្រ
* របៀបធ្វើ
ដាក់ស្ពៃក្តោបនិងទឹកកិនក្នុងម៉ាស៊ីនក្រឡុកជាការស្រេច។
ផឹកទឹកនេះទាន់នៅស្រស់ៗ។ ហាមទុកទឹកស្ពៃក្តោបក្នុងទូទឹកកកច្រើនជាង ៥ ម៉ោង។ ផឹកទឹកស្ពៃក្តោបមួយកែវ មុនអាហារទាំងបីពេលក្នុងមួយថ្ងៃ៕
ប្រភព៖ newremedies
