adverise with khmeread 000

កុំ​មើលងាយ​សំបកចេក សូម្បី​ខ្មោច​ក៏​អាច​ក្លាយជា​ទេពអប្សរ​បានដែរ​!

    ​តើ​លោក​អ្នកមាន​ដឹង​ទេ​ថា សំបកចេក​ផ្នែក​ខាងក្នុង​អាច​ព្យាបាល​មុខមុន​បាន​? ជាការ​ពិត លទ្ធផល​គឺ​ផ្អែកលើ​ប្រភេទ​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេងទៀត ប៉ុន្តែ​អ្នកខ្លះ​អាច​មើលឃើញ​លទ្ធផល​ល្អ​ត្រឹម​រយៈពេល ៤ ថ្ងៃ​ប៉ុណ្ណោះ​។ សូម​សាកល្បង​វិធីសាស្ត្រ​ខាងក្រោម រហូត​ទាល់តែ​លោកអ្នក​រកឃើញ​វិធីសាស្ត្រ​មួយ​ដែល​ត្រូវ​នឹង​ស្បែក​មុខ​របស់​លោកអ្នក​។ 

​    ​១. សំបកចេក​ទទេរ (​ចេកទុំ ចេក​អ្វី​ក៏បាន​)
​    ​- លាងមុខ​ជាមួយ​ទឹក​ត្រជាក់​ឱ្យ​ស្អាត ហើយ​ជូត​នឹង​កន្សែង​ស្អាត​។​
​    ​- ពិសា​ចេក​ឱ្យអស់ រួច​កាត់​យក​សំបកចេក​មួយផ្នែក​តូច​។​
​    ​- យក​សំបកចេក​ផ្នែក​ខាងក្នុង​ម៉ាស្សា​លើ​មុន ១០ នាទី​។ 
​    ​- នៅពេល​សំបកចេក​ប្រែជា​ពណ៌​ត្នោត សូម​យក​សំបកចេក​ថ្មី​ម៉ាស្សា​ឱ្យ​គ្រប់ ១០ នាទី​។​
​    ​- រួចហើយ​ទុកចោល​រយៈពេល ២០ នាទី​ដើម្បីឱ្យ​សារជាតិ​ចិញ្ចឹម​របស់​សំបកចេក​ជ្រាបចូល​ស្បែក​។ 
​    ​- លាង​សម្អាត​មុខជា​មួយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​ជូត​មុខ​ឱ្យ​ស្ងួត​។​
​    ​- ធ្វើ​វិធី​ដដែល​នេះ ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
​    ​- លោកអ្នក​ក៏​អាច​ម៉ាស្សា​ហើយ​ទុក​សំបកចេក​លើ​ស្បែ​កមុខ​ចោល ២០ នាទី​ក៏បាន​ដែរ​។ 

​    ​២. សំបកចេក​និង​ម្សៅ​អង្ករ​
​    ​ម្សៅ​អង្ករ​ល្អ​សម្រាប់​កម្ចាត់​កោសិកា​ស្បែក​ងាប់​។​
​    ​- យក​សំបក​ចេកទុំ ១ ផ្លែ ទឹក ១/២ នៃ​កែវ និង​ស្ករស ៣ ស្លាបព្រា​បាយ ដាក់ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក​រួច​ឱ្យ​វា​កិន​ក្លាយជា​ល្បាយ​ប៉ិៗ​។ 
​    ​- យក​ល្បាយ​នេះ​ម៉ាស្សា​លើ​មុខ​រួច​ទុកចោល ១០ នាទី​។ 
​    ​- លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ និង​ជូត​ឱ្យ​ស្ងួត​
​    ​- លាប​ក្រែ​ម​រក្សា​សំណើម​។ 
​    ​- ធ្វើបែបនេះ​មួយថ្ងៃ​ម្តង​ដើម្បី​កម្ចាត់​មុន​។ 

​    ​៣. សំបកចេក និង​ម្សៅ​រមៀត​
​    ​ម្សៅ​រមៀត​មានគុណ​សម្បត្តិ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​រលាក​។ វា​ជួយ​បន្ថយ​ការ​ហើម និង​ការឡើង​កន្ទួល​ក្រហម និង​សម្លាប់​មេរោគ​បង្ក​ឱ្យ​កើតមុន​។ 
​    ​- កិន​សំបកចេក (​ក្នុង​បរិមាណ​ល្មម​នឹង​មុខ​) ឱ្យ​ក្លាយជា​ល្បាយ​ប៉ិៗ​។​
​    ​- លាយ​ម្សៅ​រមៀត​ឱ្យ​ស្មើនឹង​ល្បាយ​សំបកចេក​។ 
​    ​- លាយ​ទឹក​បន្តិច​ដើម្បីឱ្យ​វា​ចេញ​ជា​រាង​ខាប់ៗ​។ 
​    ​- រួច​យក​គ្រឿងផ្សំ​ម៉ាស្សា​លើ​មុខមុន ហើយ​ទុកចោល ១៥ នាទី​។ 
​    ​- លាងមុខ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ជូត​ឱ្យ​ស្ងួត និង​លាប​ក្រែ​មរ​ក្សា​សំណើម​។ 
​    ​- មួយថ្ងៃ​ធ្វើ​ម្តង ដើម្បី​កម្ចាត់​មុន​។ 

​    ​៤. សំបកចេក​និង​ម្សៅ​មេនំ​ប៉័ង (Baking Soda)
​    ​ម្សៅ​មេនំ​ប៉័ង​អាច​កម្ចាត់​ជាតិពុល​ចេញពី​រន្ធ​ញើស​។ 
​    ​- កិន​សំបកចេក (​ក្នុង​បរិមាណ​១​ស្លាបព្រា​បាយ​) ឱ្យទៅជា​ល្បាយ​ប៉ិៗ​។​
​    ​- យក​ល្បាយ​សំបកចេក ១ ស្លាបព្រា​បាយ​លាយ​ជាមួយ​ម្សៅ​មេនំ​ប៉័ង​កន្លះ​ស្លាបព្រា​បាយ និង​ទឹក​ល្មម ដើម្បី​ធ្វើ​ល្បាយ​ខាប់ៗ​។ 
​    ​- យក​សំឡី​ជ្រលក់​ល្បាយ​នេះហើយ​ម៉ាស្សា​លើ​មុខ​ក្នុង​ចលនា​ជា​រង្វង់​។ 
​    ​- ទុកចោល ២ នាទី បន្ទាប់មក​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​ជូត​ឱ្យ​ស្អាត​។ 
​    ​- លាប​ក្រែ​ម​រក្សា​សំណើម​។​
​    ​- ធ្វើបែបនេះ​រាល់ថ្ងៃ​។ 

​    ​៥. សំបកចេក និង​ក្រូច​ភ្លា​
​    ​ក្រូច​ភ្លា​អាច​សម្លាប់​បាក់តេរី​ដែល​បង្ក​ឱ្យ​កើតមុន និង​ជា​ភ្នាក់ងារ​កម្ចាត់​ស្នាម​មុន​បែប​ធម្មជាតិ​។​
​    ​- កិន​សំបកចេក​ក្នុង​ចំនួន​ល្មម​ឱ្យ​ក្លាយជា​ល្បាយ​ប៉ិៗ​។​
​    ​- លាយ​ល្បាយ​សំបកចេក​ឱ្យ​ស្មើ​ទឹកក្រូច​ភ្លា​។ 
​    ​- យក​សំឡី​ជ្រលក់​ល្បាយ​នេះ​រួច​ជូត​លើ​មុខមុន​។ 
​    ​- ម៉ាស្សា​ថ្នមៗ​និង​ទុកចោល ១៥ នាទី លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​ជូត​ឱ្យ​ស្ងួត​។       
     ​- ធ្វើបែបនេះ​រាល់ថ្ងៃ​។ 

​    ​៦. សំបកចេក​និង​ទឹកឃ្មុំ​
​    ​ទឹកឃ្មុំ​ប្រឆាំង​បាក់តេរី និង​ជួយ​រក្សា​សំណើម​ស្បែក​។ 
​    ​- កិន​សំបកចេក​ឱ្យទៅជា​ល្បាយ​ប៉ិៗ ១ ស្លាបព្រា​បាយ​។​
​    ​- លាយ​សំបកចេក ១ ស្លាបព្រា​បាយ ជាមួយនឹង​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​បាយ​។​
​    ​- យក​សំឡី​ជ្រលក់​វា ហើយ​យកមក​ម៉ាស្សា​លើ​ស្បែក​កើតមុន​។ 
​    ​- លាប​ក្រែ​ម​រក្សា​សំណើម​។​
​    ​- ធ្វើបែបនេះ​រាល់ថ្ងៃ​។​

​    ​* គន្លឹះ និង​ការប្រុងប្រយ័ត្ន​៖
​    ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ សូម​អនុវត្តតាម​ដំបូន្មាន​ខាងក្រោម នៅពេល​ព្យាបាល​មុន​ជាមួយ​សំបកចេក​។  
​    ​- ប្រសិនបើ​ស្បែក​ចាប់ផ្តើម​រលាក បញ្ឈប់​ការប្រើ​សំបកចេក​ភ្លាម និង​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ស្បែក​។ 
​    ​- សំបកចេក​ទទេរ​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​វា​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​នៅពេល​ផ្គួប​ជាមួយ​គ្រឿងផ្សំ​ដែល​បាន​រៀបរាប់​ខាងលើ​។ 
​    ​- ទុក​សំបកចេក​លើ​មុខ​តាមរយៈ​ពេលដែល​បាន​ប្រាប់​ខាងលើ បើ​ទុក​យូរ​អាច​រលាក​ស្បែក​។​
​    ​- ម៉ាស្សា​ស្បែ​កមុខ​ថ្នមៗ​។ ត្រដុស​ខ្លាំងៗ​នឹង​បង្ក​ឱ្យ​បែក​មុន ដែល​បណ្តាលឱ្យ​រីក​រាលដាល​រឹតតែ​ច្រើន​។ 
​    ​- ប្រើ​ចេកទុំ តែ​ហាម​យក​ចេក​ជោរ ឬ​ទុំ​ជ្រុល​។​
​    ​- ប្រើ​ចេក​សរីរាង្គ​គ្មាន​ជាតិគីមី​។ 
​    ​- ផឹកទឹក​ឱ្យ​ច្រើន ហាត់ប្រាណ​ឱ្យ​ទៀងទាត់ និង​ពិសា​អាហារ​ដែលមាន​តុល្យភាព និង​សុខ​ភាពល្អ​។ 
​    ​- ចៀសវាង​អាហារ​ផ្អែម និង​មាន​ខ្លាញ់​ច្រើន​៕

 

adverise with khmeread
ប្រភព៖ homeremediesforlife

អ្នកនឹងចូលចិត្ត

មតិយោបល់