adverise with khmeread Athletes foot1

ព្យាបាល​ជំងឺផ្សិត​លើ​បាតជើង មាន​អ្វី​ពិបាក​!

​    ​អាន​អត្ថបទ​មួយ​នេះ​ដោយ​ប្រុងប្រយ័ត្ន ប្រសិនបើ​ជើង​របស់​អ្នក​បែកញើស​ច្រើន​។ យើង​មាន​ដំណោះស្រាយ​មួយ​ដ៏​អស្ចារ្យ ដែល​អាចជួយ​អ្នក​បាន​យ៉ាងពិត​ប្រាកដ​។​

​    ​ប្រសិនបើ​ជើង​របស់​អ្នក​បែកញើស​ច្រើន បន្ទាប់​មកជា​ឱកាស​នៃ​ការលូតលាស់​របស់​មេរោគ​ផ្សិត​ក្នុង​តំបន់​ម្រាមជើង​ហើយ​។ ហេតុនេះហើយ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ផ្ដល់​ដំបូន្មាន​ឱ្យ​ដើរ​ដោយ​ជើង​ទទេ​ឱ្យ​ញឹកញាប់ ពេល​ចេញពី​ធ្វើការ​។​

​    ​វា​ពិតជា​សំខាន់​ណាស់​ដើម្បី​ថែរក្សា​ជើង​របស់​អ្នក​អំឡុងពេល​រដូវក្ដៅ ពីព្រោះ​វា​អាចជា​មូលហេតុ​នៃ​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ ប្រសិនបើ​អ្នក​មិន​រក្សា​ជើង​របស់​អ្នក​ឱ្យមាន​សុខ​ភាពល្អ​ទេនោះ​។​

​    ​ចៀសវាង​ការប្រើ​ទ្រនាប់ជើង​ដែល​មិន​ផលិត​ពី​របស់​ធម្មជាតិ​និង​ឈប់​ប្រើ​ស្រោមជើង​ផលិត​ពី​នីឡុង ក្នុង​គោលបំណង​ការពារ​ខ្លួន​អ្នក​ពី​ការឆ្លង​មេរោគ​ផ្សិត​។ ប្រសិនបើ​អ្នក​បាន​ឆ្លង​មេរោគ​នេះហើយ យើង​នឹង​ណែនាំ​អ្នក​នូវ​ផលិតផល​ធម្មជាតិ​មួយ​និង​ប្រសិទ្ធភាព​បំផុត​ដូចខាងក្រោម​។​

​    ​* យ៉ា​អួ​
​    ​យ៉ា​អួ​មាន​ផ្ទុក​នូវ​បាក់តេរី Acidophilus ដែលមាន​សារៈប្រយោជន៍​បំផុត​ក្នុងការ​ព្យាបាល​ការឆ្លង​មេរោគ​ច្រើន​ប្រភេទ​រួមទាំង​មេរោគ​ផ្សិត​នេះ​ផងដែរ​។​

​    ​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​ត្រាំ​ជើង​របស់​អ្នក​ក្នុង​យ៉ា​អួ​និង​លាប​វា​នៅ​ប្រអប់ជើង​ទាំងអស់​។ បន្ទាប់មក​ទុកចោល​រហូតដល់​វា​ស្ងួត សឹម​លាង​ជើង​ជាមួយនឹង​ទឹក​។ ធ្វើ​រាល់ថ្ងៃ​ជាប្រចាំ​ជំងឺផ្សិត​នឹង​បាត់​ទៅវិញ​បន្តិច​ម្តងៗ​៕

adverise with khmeread
ប្រភព៖ newremedies

អ្នកនឹងចូលចិត្ត

មតិយោបល់