adverise with khmeread Intel core i7 extreme

CPU ម៉ាក Intel របស់​កុំព្យូទ័រ​លើ​តុ​មានតម្លៃ ១.៧២៣ ដុល្លារ​ក្នុង​មួយ​គ្រាប់​

​    ​ដោយហេតុ​ឥឡូវនេះ​ការប្រណាំង​ប្រជែង​ទំហំ​មេ​ហ្គ​ហឺត​បាន​ថយចុះ​នៅលើ​កុំព្យូទ័រ​លើ​តុ​ក្នុង​ពិភពលោក ការប្រណាំង​ប្រជែង​ថ្មី​គឺ​ផ្តោតលើ​ចំនួន Core វិញ​ម្តង​។​

​    ​ក្រុមហ៊ុន Intel ទើបតែ​បានប្រកាស​នូវ CPU របស់​កុំព្យូទ័រ​លើ​តុ​មាន 10 Core គឺ Core i7-6950 Extreme Edition ដំបូង​របស់ខ្លួន​កាលពី​ថ្ងៃ ៣១ ខែឧសភា ឆ្នាំ​២០១៦​នេះ​នៅ​កម្មវិធី Computex​។​

​    ​CPU ចេញ​ថ្មី​នេះ​នឹង​ដំណើរការ​នៅ​ទំហំ​ល្បឿន ៣ ជី​ហ្គា​ហឺត អាច​បង្កើនល្បឿន​របស់​វា​ទៅដល់ ៣,៥ ជី​ហ្គ​ហឺត មាន Cache ទំហំ ២៥ មេ​ហ្គ​ប៊ៃ និង​មុខងារ​ថ្មី​របស់ Intel គឺ​បច្ចេកវិជ្ជា Turbo Boost 3.0​។ ហើយ​ចំពោះ​តម្លៃ​របស់​វា​គឺ ១.៧២៣ ដុល្លារ​៕

adverise with khmeread
ប្រភព៖ engadget

អ្នកនឹងចូលចិត្ត

មតិយោបល់