adverise with khmeread Gallery 1464338797 samsung batman

អ្នក​និយម​មើល​រឿង BatMan ជ្រើស​រើសយក Galaxy S7 មិន​ខុស​ទេ​

    ​គ្រាន់តែ Samsung បង្ហាញខ្លួន​ឡើង​ភ្លាម​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Marvel ភ្លែត​ដើម្បី​យក​តួ BatMan វាយឆ្មក់​អ្នកគាំទ្រ DC Universe ជាមួយនឹង​ការកែច្នៃ​ថ្មី​ច្រើន​នៃ​ទូរស័ព្ទ​ថ្មី Samsung Galaxy S7 Edge​។​

​    ​គណនី Twitter របស់​ក្រុមហ៊ុន Samsung បានបញ្ជាក់​ពី​ការមកដល់​នូវ​ឧបករណ៍​របស់ខ្លួន​ដែលមាន​ភ្ជាប់​ជា​មួ​នឹង​វីដេអូ​ដោយ​និយាយថា "​សូម​ណែនាំ Galaxy S7 edge Injustice Edition ដែល​បំផុសគំនិត​ឡើង​ដោយ @DCComics Super Hero Batman"​។​

​    ​គួរ​រំលឹក​ផងដែរ​ថា ទូរស័ព្ទ​នេះ​គ្រោង​បង្ហាញឡើង​ដើម្បី​រំលឹក​ដល់​ខួប​លើក​ទី​បី​នៃ​ភាពល្បីល្បាញ​របស់​ហ្គេម​ទូរស័ព្ទ Injustice: Gods Among Us ជាមួយនឹង Hardware និង​ទំហំ​ផ្ទុក Software និង​ទំហំ​ថ្ម​ធំ​អាច​ធានា​លេង​បានយូរ​៕

 

adverise with khmeread
ប្រភព៖ digitalspy

អ្នកនឹងចូលចិត្ត

មតិយោបល់