adverise with khmeread 0

​អង់គ្លេស​បង្ហាញ​ជម្រើស​ទាំង ២៣ រូប​ចុងក្រោយ​សម្រាប់​យូរ៉ូ ២០១៦, Rashford របស់ Man Utd ក៏មាន​ឈ្មោះ​ដែរ​

​    ​លោក Roy Hodgson បាន​សម្រិតសម្រាំង​ជម្រើសជាតិ​អង់គ្លេស​ទាំង ២៣ រូប​សម្រាប់​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ នៅ​ប្រទេស​បារាំង​ខាងមុខ​បូករួម​ជាមួយ​កីឡាករ​វ័យក្មេង Marcus Rashford និង Daniel Sturridge ស្របពេល​កីឡាករ Fabian Delph, Danny Drinkwater និង Andros Townsend មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ចុងក្រោយ​នោះទេ​។​

​    ​Rashford បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​បន្ទាប់ពី​ស៊ុត​បើកឆាក​ក្នុងការ​ប្រកួត​ជាមួយ​អូស្ត្រាលី​បន្ទាប់ពី​ចាប់ផ្តើម​ការប្រកួត​បាន​ត្រឹមតែ ១៣៨ វិនាទី ខណៈ Sturridge មាន​កាយសម្បទា​ល្អ​ឡើងវិញ​។​

​    ​អង់គ្លេស​នឹងធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ជាមួយ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​នៅ​ទឹកដី Wembley មុននឹង​ពួកគេ​ចាក​ចេញទៅ​ប្រទេស​បារាំង​ដើម្បី​ប្រកួត​ជាមួយ​រុស្ស៊ី​នៅ​ថ្ងៃទី ១១ ខែមិថុនា​នេះ​។​

​     ការសម្រេចចិត្ត​របស់​គ្រូបង្វឹក​លោក Hodgson មានន័យថា អង់គ្លេស​នឹងមាន​អ្នកចាំទី ៣ រូប ខ្សែការពារ ៧ រូប ខ្សែបម្រើ ៨ រូប និង​ខ្សែប្រយុទ្ធ​ចំនួន ៥ រូប​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់