adverise with khmeread Wake up beautiful

រឿងទាំង ៧ ដែលត្រូវធ្វើមុនពេលចូលគេងដើម្បីក្រោកឡើងនៅតែស្រស់ស្អាត

បន្ទាប់ពីធ្វើការនឿយហត់ពេញមួយថ្ងៃ ឬមកពីជប់លៀងដ៏សប្បាយ រឿងចុងក្រោយដែលអ្នកចង់ធ្វើគឺត្រៀមខ្លួនចូលគេង។ អ្នកបានរំលងការត្រៀមខ្លួនសម្រាប់សម្រស់របស់អ្នក រួចក៏ដេកលង់លក់ ហើយបន្ទាប់មកឆ្ងល់ថាហេតុអ្វីបានជាអ្នកក្រោកឡើងមានភ្នែកហើមស្ពុល និងស្រអាប់ និងស្បែកមើលទៅគ្មានជាតិសឹងរាល់ថ្ងៃ។ នារីគ្រប់គ្នាគឺសុទ្ធតែស្រស់ស្អាត ប៉ុន្តែមិនមែននារីទាំងអស់គ្នាសុទ្ធតែយកចិត្តទុកដាក់ពីស្បែកឲ្យបានត្រឹមត្រូវនោះទេ។ ខណៈអ្នកអាចរំលងការលុបមុខពេលព្រឹករបស់អ្នកយូរៗម្តង អ្នកមិនអាចទុកឲ្យខ្លួនឯងរំលងទម្លាប់រក្សាសម្រស់មុនពេលចូលគេងរបស់អ្នកឡើយ មិនថាអ្នកនឿយហត់ប៉ុនណានោះឡើយ។ ខាងក្រោមនេះគឺជារឿងមួយចំនួន ដែលអ្នកគួរធ្វើមុនពេលគេងដើម្បីក្រោកឡើងមើលទៅនៅតែស្រស់ស្អាត។  

១- ងូតទឹកក្តៅឧណ្ហៗ
រឿងមួយក្នុងចំណោមរឿងជាច្រើន ដែលគ្រប់គ្នាចង់ធ្វើនៅពេលពួកគេទៅដល់ផ្ទះគឺចូលសម្រាកដើម្បីកាត់ស្ត្រេស៍។ មានវិធីច្រើនណាស់ដើម្បីកំចាត់ស្ត្រេស៍មុនពេលគេង។ នារីខ្លះផឹកស្រាមួយកែវ ចំណែកអ្នកខ្លះទៀតមើលកម្មវិធីទូរទស្សន៍សំណព្វចិត្តរបស់ខ្លួន។ ទាំងនេះសុទ្ធតែជាវិធីមិនល្អដល់សុខភាពទេ ដែលវាអាចធ្វើឲ្យអ្នកក្រោកឡើងមើលទៅកាន់តែនឿយហត់នៅពេលព្រឹក។ ងូតទឹកក្តៅឧណ្ហៗមុនពេលចូលគេងជួយឲ្យស្រួលខ្លួន និងគេងបានលក់ស្កប់ស្កល់ ដូច្នេះអ្នកនឹងក្រោកឡើងនៅតែមើលទៅស្រស់ស្អាតខ្លាំងនៅពេលព្រឹក។ 

២- លាងសម្អាតគ្រឿងផាត់មុខរបស់អ្នក
ការគេងទាំងគ្រឿងផាត់មុខគឺជាវិធីមិនល្អមួយដែលពេកក្រោកឡើងនឹងធ្វើឲ្យមុខឡើងកណ្តួលក្រហម រលាកស្បែក មានស្នាមជ្រួញ និងស្នាមឆ្នូតវែងៗ។ មិនថាអ្នកប្រើគ្រឿងតុបតែងមុខសរីរាង្គធម្មជាតិ និងគ្រឿងតុបតែងមុខដែលមានជាតិរ៉ែនោះទេ ផលិតផលសម្រស់ទាំងអស់នោះក៏ដូចជាពពួកបាក់តេរី និងធូលីនឹងបិទរន្ធញើសរបស់អ្នក ហើយនាំទៅកើតមុន និងថែមទាំងធ្វើឲ្យជ្រីវជ្រួញមុនអាយុថែមទៀត ប្រសិនបើអ្នកមិនលាងសម្អាតវារាល់ថ្ងៃមុនចូលគេទេនោះ។ មិនថាអ្នកហត់នឿយឬខ្ជិលប៉ុនណានោះទេ ត្រូវតែសម្អាតគ្រឿងតុបតែងមុខដើម្បីក្រោកឡើងមើលទៅស្រស់ថ្លា និងស្រស់ស្អាតជាប្រចាំ។  

៣- រក្សាស្បែកឲ្យមានសំណើម
ទោះបីគេបានណែនាំឲ្យលាបឡេរក្សាសំណើមពេញរាងកាយក៏ដោយ ក៏ប៉ុន្តែត្រូវធ្វើឲ្យប្រាកដថា យ៉ាងហោចណាស់អ្នកបានប្រើក្រែមលាបពេលរាត្រី និងក្រែមសម្រាប់ភ្នែករបស់អ្នកមុនពេលចូលគេង។ នៅពេលដែលអ្នកងូតទឹក ត្រូវលាបក្រែមទាំងនេះទៅលើមុខ និង Lotion (ថ្នាំរាវសម្រាប់លាបខ្លួន) ដើម្បីឲ្យស្បែករបស់អ្នកមានសំណើមពេញមួយរាត្រី។ ស្បែកស្ងួតធ្វើឲ្យអ្នកមើលរាងជ្រីវជ្រួញ ដែលមានន័យថាអ្នកនឹងមិនមើលទៅស្រស់ស្អាតពេលព្រឹកទេ ប្រសិនបើអ្នកមិនធ្វើឲ្យស្បែកមានសំណើមនៅពេលយប់។​

៤- ដុសធ្មេញរបស់អ្នក
និយាយតាមត្រង់ តើអ្នកឧស្សហ៍គេចមិនដុសធ្មេញញឹកញាប់ទេ? នារីជាច្រើនសារភាពថាពួកគេឧស្សាហ៍ភ្លេចដុសធ្មេញមុនពេលចូលគេង ហើយពួកគេគិតថាវាមិនមានបញ្ហាអ្វីទេ ព្រោះពួកគេតែងតែដុសវានៅពេលព្រឹក។ ការសិក្សាជាច្រើនបានបង្ហាញដដែលជាដដែលថា ការមិនដុសធ្មេញមុនពេលគេងអាចនាំទៅរកបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួន រួមទាំងជំងឺបេះដូង។ វាស្តាប់ទៅល្មមជាហេតុផលល្អឲ្យអ្នកដុសធ្មេញទៀងទាត់រាល់យប់ហើយមែនទេ?

៥- ផឹកទឹកក្រូចឆ្មាមួយកែវ
កុំបារម្ភអី មិត្តនារីទាំងឡាយ ទឹកក្រូចឆ្មាមួយកែវនឹងមិនធ្វើឲ្យអ្នកចូលបង្គន់ពាក់កណ្តាលអាធ្រាត្រទេ ដរាបណាអ្នកផឹកច្រើនកែវ។ ទឹកក្រូចឆ្មាជួយរក្សារាងកាយរបស់អ្នកឲ្យមានជាតិទឹក ក៏ដូចជាធ្វើឲ្យស្បែកស្រស់ថ្លាខណៈពេលដែលអ្នកគេងផងដែរ។ សាកល្បងវាមើលទៅ ហើយអ្នកនឹងក្រោកឡើងជាមួយនឹងស្បែកស្អាតពោរពេញដោយរស្មីនៅថ្ងៃស្អែក។ អ្នកអាចរីករាយនឹងទឹកក្រូចឆ្មាមួយកែវទៀតនៅពេលព្រឹកដើម្បីពន្លឿនប្រព័ន្ធរំលាយអាហាររបស់អ្នក បង្កើនថាមពលរបស់អ្នក និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាពេញមួយថ្ងៃ។ 

៦- គេងឲ្យបានស្កប់ស្កល់
ការគេងស្កប់ស្កល់ធ្វើឲ្យអ្នកមានអារម្មណ៍ល្អប្រសើរ និងមើលទៅស្រស់ស្អាតមិនថាអ្នកមានវ័យប៉ុន្មាននោះឡើយ។ អ្នកប្រហែលជាបានដឹងហើយថាយើងត្រូវការគេង​ ៧ទៅ ៨ម៉ោងរាល់រាត្រី ប៉ុន្តែតើអ្នកដឹងច្បាស់ថាពេលណាអ្នកគួរចូលគេងដើម្បីក្រោកឡើងមើលទៅស្រស់ស្អាតនៅពេលព្រឹកដែរទេ? ចន្លោះម៉ោង ១១ យប់ និងម៉ោង ៣ ទៀបភ្លឺ ស្បែករបស់អ្នកកំពុងជួសជុល និងស្តារឡើងវិញដោយខ្លួនវា ដូច្នេះត្រូវធ្វើឲ្យប្រាកដថា អ្នកចូលគេងនៅរង្វង់ម៉ោង ១១ យប់ និងគេងយ៉ាងតិច ៧ម៉ោង។  

៧- ធ្វើសមាធិ
ពិតមែនហើយ ការធ្វើសមាធិគឺជារឿងមួយក្នុងចំណោមរឿងខាងលើ ដែលអាចជួយអ្នកក្រោកឡើងមើលទៅមានសម្រស់អស្ចារ្យ។ វាប្រាកដណាស់ជាគន្លឹះផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំរស់នៅក្នុងជីវិតដែលពោរពេញដោយស្ត្រេស៍ ដូច្នេះឧស្សាហ៍ត្រូវដោះស្រាយជាមួយនឹងបញ្ហាស្បែកដែលបង្កឡើងដោយស្ត្រេស៍ណាស់ ជាពិសេសគឺមុនតែម្តង។ អ្វីដែលខ្ញុំរកឃើញគឺថាការធ្វើសមាធិមុនចូលគេងជួយខ្ញុំកាត់បន្ថយស្ត្រេស៍ លុបបំបាត់ការគិតអវិជ្ជមាន និងត្រៀមខ្លួនគេងបានយ៉ាងល្អ។ ខ្ញុំលង់ក្នុងដំណេកយ៉ាងស្ងប់ស្ងាត់ និងរីករាយ ហើយក្រោកឡើងមានអារម្មណ៍អស្ចារ្យ និងមើលទៅនៅតែស្រស់ស្អាត។ 

អ្នកឃើញទេ អ្នកមិនចាំបាច់ចំណាយពេលរាប់ម៉ោងមុនពេលចូលគេងដើម្បីក្រោកឡើងឲ្យមើលទៅស្រស់ស្អាតនៅពេលព្រឹកនោះទេ។ ត្រូវអភិវឌ្ឍន៍ទម្លាប់មុនគេងទាំងនេះដើម្បីកុំឲ្យខាតពេលច្រើនក្នុងការបិទបាំងស្នាមជ្រួញ និងខ្មៅជុំវិញរង្វង់ភ្នែក។ តើអ្នកធ្វើអ្វីខ្លះមុនពេលចូលគេង?  

adverise with khmeread

មតិយោបល់