adverise with khmeread Index

ចាប់មុខសញាចោរលួចចោរប្លន់តាមដីកា៤នាក់

     ភ្នំពេញ ៖ មុខសញ្ញា​ចោរឆក់​ចោរប្លន់​ចំនួន​៤​នាក់​ត្រូវបាន​ប៉ូលិស​តាម​បណ្តា​ខេត្ត​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៣​ធ្នូ​ឆ្នាំ​២០១៥​រួច​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​
     ១-​ប៉ូលិស​ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​២៣​ធ្នូ​២០១៥​មកដល់​ម៉ោង​១៧.១០​នាទី​
​មុខសញ្ញា​១​នាក់​ឈ្មោះ​វេន​.​សំណាង​ហៅ​តឿ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ពាក់ព័ន្ធ​ឆបោក​ម៉ូតូ​យកទៅ​ភ្នំពេញ​កាលពី​ថ្ងៃ​១៨​ធ្នូ​២០១៥​។​
     ២-​ប៉ូលិស​ខេត្តកំពង់ធំ​នៅ​ម៉ោង​៦:៥៥ នាទី ថ្ងៃទី​២៤​ធ្នូ​ឆ្នាំ​២០១៥ បាន​សហការ​ជាមួយ​លោក ស្នងការរង រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ ប៉ូលិស​ព្រហ្មទណ្ឌ​
​ខេត្ត​,​ស្រុក​បារាយណ៍ និង​មានការ​ចូលរួម​ពី​កងរាជអាវុធហត្ថ​បាន​អនុវត្ត​ដីកាចាប់ខ្លួន មុខសញ្ញា​ប្លន់​នៅ​ក្រុង​បាត់ដំបង បាន​២​នាក់​គឺ​ឈ្មោះ គុច រ៉ា និង ប្អូន​របស់​វា​ម្នាក់​ឈ្មោះ គុច វិ​រះ នៅក្នុង​ភូមិសាស្ត្រ តំបន់​បែ​៉​ក​ខាងក្រោម​ផ្លូវជាតិ ចម្ងាយ​ប្រមាណ ៦ គ​.​ម ស្ថិតក្នុង​ឃុំ​ទ្រៀល ស្រុក បារាយណ៍  ។ ជនសង្ស័យ​ទាំងពីរ ប្រគល់ជូន​រាជធានី​ភ្នំពេញ ។​
     ៣-​ប៉ូលិស​ខេត្តតាកែវ​នៅ​ថ្ងៃទី​២៣​ធ្នូ​ឆ្នាំ​២០១៥​បាន​ចាប់ខ្លួន​ឈ្មោះ​សាន្ត ជ្រឹង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ស្នាក់នៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ​ប្រើ​ហិង្សា​ដោយ​ចេតនា​កាលពី​ថ្ងៃទី​២២​កុ​ម្ភះ​ឆ្នាំ​២០១៣៕​

adverise with khmeread

មតិយោបល់