adverise with khmeread Schlossgrabenfest

នារី​ក្មេងៗ ១៨ នាក់​ត្រូវបាន​បៀតបៀន​ផ្លូវភេទ​អំឡុង​ការប្រគុំ​តន្ត្រី​នៅ​អាល្លឺម៉ង់​

​    ​នារី​ក្មេងៗ ១៨​នាក់​បាន​និយាយថា ពួកគេ​ត្រូវបាន​ទទួលរង​ការ​បៀតបៀន​ផ្លូវភេទ​នៅឯ​ការប្រគុំ​តន្ត្រី​មួយ​ក្នុងប្រទេស​អាល្លឺម៉ង់​។​

​    ​បុរស​បីនាក់​មកពី​ប្រទេស​ប៉ា​គី​ស្ថាន​ដែលមាន​អាយុ​ពី​ចន្លោះ ២៨ និង ៣១ ឆ្នាំ​ត្រូវបាន​ឃាត់ខ្លួន ហើយ​ក្រុម​ភ្នាក់ងារ​ប៉ូលិស​ក៏​កំពុង​នៅតែ​ស្វែងរក​បុរស​បីនាក់​ទៀត​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ករណី​មួយ​នេះ​ផងដែរ​។​

​    ​ការ​បៀតបៀន​នេះ​គឺ​ស្រដៀង​គ្នា​ទៅនឹង​សេចក្តីរាយការណ៍​នៅ​ទីក្រុង Cologne និង​ទីក្រុង​នានា​ដទៃទៀត​នៅ​អំឡុង​ពិធី​ចូលឆ្នាំថ្មី ពេលដែល​ស្ត្រី​ប្រមាណ​ជា ១.០០០ នាក់​ត្រូវបាន​លូកលាន់ និង​លួច​ជាដើម​។​

​    ​ក្រុមមន្ត្រី​ប៉ូលិស​បាន​និយាយថា នារី​បីនាក់​ត្រូវបាន​គេ​រាយការណ៍​មក​ថា​ត្រូវបាន​គេ​លូកលាន់​នៅឯ​កម្មវិធី​តន្ត្រី​ប្រចាំឆ្នាំ Schlossgrabenfest ក្នុង​ទីក្រុង Darmstadt កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ដោយ​ពួកគេ​បាន​បញ្ជាក់ថា​ពួកគេ​ត្រូវគេ​ហុំ​ព័ទ្ធជុំវិញ​ខ្លួន បន្ទាប់មក​ក៏មាន​ការ​យារ​យី​ផ្លូវភេទ​ដោយ​បុរស​មួយក្រុម​។​

​    ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នារី​ចំនួន ១៥​នាក់​ផ្សេងទៀត​បានធ្វើ​ពាក្យបណ្តឹង​អំពី​ការបំពាន​ផ្លូវភេទ​ក្នុង​លក្ខណៈ​ស្រដៀង​គ្នា​មួយ​នៅឯ​ពិធី​កម្មវិធី​តន្ត្រី​នេះ​។​

​    ​បុរស​បីនាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​គឺជា​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ពី​ប្រទេស​ប៉ា​គី​ស្ថាន​។ ពួកគេ​ទាំងអស់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចោទប្រកាន់​រំលោភ​ផ្លូវភេទ​។​

​    ​ប៉ូលិស​បាន​និយាយថា​ចំនួន​នៃ​ពាក្យបណ្តឹង​នេះ​អាច​នឹង​កើនឡើង​បន្ថែមទៀត ហើយនឹង​មានការ​ស្វែងរក​បុរស​ជាប់​ពាក់ព័ន្ធ​ពី​ពីរ​ទៅ​បី​បន្ថែមទៀត​។​

​    ​ចំនួន​នៃ​ជនដៃដល់​ភាគច្រើន​ត្រូវបាន​ចោទប្រកាន់ថា​មកពី​តំបន់​អាហ្វ្រិក​ខាងជើង និង​អារ៉ាប់ ហើយ​ការរំលោភ​នេះ​បាន​បង្កឱ្យមាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទូទាំង​អឺរ៉ុប​ក្នុងការ​ប្រឆាំង​ទៅនឹង​ជនភៀសខ្លួន​។​

​    ​ការតវ៉ា​ដោយ​ក្រុម​ប្រឆាំងនឹង​ជនភៀសខ្លួន​ដែល​បាន​វាយប្រហារ​ក្នុងប្រទេស​នេះ​បាន​កើតឡើង ក្រោយ​មានការ​វាយប្រហារ​នៅក្នុង​កម្មវិធី​បុណ្យ​ប្រចាំឆ្នាំ ហើយ​ការគាំទ្រ​សម្រាប់​ជនភៀសខ្លួន​នៅក្នុង​តំបន់​អឺរ៉ុប​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​៕

ប្រភព​៖ Independent

adverise with khmeread

មតិយោបល់