adverise with khmeread 0fa213bc 4f8b 4f18 b1c3 62c10864c6e5

ថ្លើមធំ​ប៉ុណ្ណា​! បុរស​ម្នាក់​ចូលទៅ​វាយ​ទូ​ATM ត្រូវ​សន្តិសុខ​ចាប់វាយ​ខ្នោះ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នា​ក់បាន រត់​សម្រុកចូល​កន្លែង​ដក​លុយ​ទូ​ATM របស់​ធនាគារ កម្ពុជា​សារ​ធារ​ណៈ ត្រូវ​សន្តិសុខ​ដែល​ប្រចាំការ​នៅ​ទីនោះ នាំគ្នា​ព័ទ្ធ ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​យកទៅ​សួរនាំ ប៉ុន្តែ​យកលុយ​មិនទាន់​បានទេ។​

    ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង៩ ​និង​៣០​នាទី​យប់​ថ្ងៃទី៣១ ឧសភា ២០១៦ នៅ​ចំណុច​អគារ​ពាណិជ្ជកម្ម អ៊ែត​វូត ស្ថិតក្នុង​សង្កាត់-ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឃុន រ​រ៉ា​វិដ ហៅ​អាកុង អាយុ ​២៣ ឆ្នាំ​នៅផ្ទះ​ជួល​ក្បែរ​វត្ត​តាំង​កសាង​ខាងជើង ភូមិ​ចំការឪឡឹក​ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុកកំណើត ភូមិ​ត្រពាំង​ក្រឡឹង ខេត្តកំពង់ស្ពឺ។​

    ប្រភពពី​សន្តិសុខ ដែល​យាម​ប្រចាំការ​នៅ​ទីតាំង​ខាងលើ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់​កំពុង​ឈរ​យាម លុះ​មកដល់​ម៉ោង​កើតហេតុ ស្រាប់តែ​មានជនសង្ស័យ​ម្នាក់​បាន​រត់ សម្រុក​ចូលក្នុង​បន្ទប់​ទូ ​ATM តែ​គាត់​ស្មានតែ​ទៅ​ដក​លុយ​ដូច​គេ​ដូច​ឯង មិន​ចាំ​អារម្មណ៍។​

    ដល់​ក្រឡេកមើល​ម្តងទៀត​ស្រាប់តែ​ឃើញ​ជនសង្ស័យ​នោះ​ទាត់​ធាត់​ទូ​ ATM ហើយ​គាត់​បាន​រត់​ទៅប្រាប់​សន្តិ​សុខ​ដែល​យាម​នៅក្បែរ​គ្នា​ឱ្យមក​ជួយ។​

    ប្រភព​ដដែល​បន្តថា ខណៈពេលដែល​រត់​ទៅប្រាប់​គេឯង ជនសង្ស័យ​បាន​រត់​ចេញមកក្រៅ កាច់​ដែក​ដងទង់​ជាតិ មក​វាយ​បន្ថែមទៀត រហូតដល់​បាក់បែក​ខូ​ត​ខាត​យ៉ាងដំណំ។ ក្រោយមកទៀត​សន្តិសុខ​ជាង​១០​នាក់​នាំគ្នា​ព័ទ្ធចាប់​ទើប បាន​វាយខ្នោះ​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​មក​យក​។​

    ក្រោយពេល​កើតហេតុ​ជនសង្ស័យ ត្រូវបាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ មក​យកទៅ​ប្រគល់ឱ្យ​ប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​ធ្វើ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់